សន្តិសុខសង្គម
ក្រសួងការងារ កំពុងស្រាវជ្រាវលើជនមួយក្រុមដែលប្រើប្រាស់ Logo របស់ក្រសួងដើម្បីឆបោកក្នុងការជ្រើសរើសកម្មករនិយោជិត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកបដិសេធ ក្រោយមានជនមួយក្រុមបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងបង្កើតក្រុមតេឡេក្រាម ដើម្បីជ្រើសរើសកម្មករនិយោជិត ក្នុងគោលបំណងបោកប្រាស់ ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើក្រសួង។

ក្រសួងការងារ បាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់ទុកសកម្មភាពរបស់បុគ្គល និងក្រុមទាំងនេះ គឺជាការប្រព្រឹត្តផ្ទុយច្បាប់ និងលិខិត បទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈលិខិតបដិសេធរបស់ក្រសួងការងារ បានឲ្យដឹងថា ការចេញមកបដិសេធនេះ បន្ទាប់ពីថ្មីៗនេះមានបុគ្គល និងក្រុមខិលខូចបានបង្កើតក្រុមតេឡេក្រាម ដែលមានឈ្មោះថា ” គ្រុបផុសរើសកម្មកររោងចក្រទូទៅ 招聘工人和职员一般只在“ដោយយករូបសញ្ញា (Logo) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកប្រើប្រាស់ ជារូបប្រូហ្វាល់របស់ខ្លួន ក្នុងគោលបំណងបោកប្រាស់ និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើក្រសួង។
បើតតាមក្រសួងការងារ ក្រុមតេឡេក្រាមនេះបង្កើតឡើងដោយគណនីតេឡេក្រាមឈ្មោះ I’m 小龙 I’m 小龙” និងអេតមីន (Admin) ចំនួន ៣នាក់ ព្រមទាំងបានយកឈ្មោះក្រុមហ៊ុន ខេអិល រ៉ាយស៊ីង អ៊ិនដាសស្មៀល ឯ.ក KL RISING INDUSTRIAL CO., LTD ដែលមានអាសយដ្ឋាននៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មកធ្វើការផ្សព្វផ្សាយជ្រើសរើសកម្មករនិយោជិត ដោយក្រុមហ៊ុនសាមីពុំបានដឹងឡើយ។

ក្រសួងការងារ ក៏បានបញ្ជាក់ថា ច្បាប់ស្តីពីការងារ ប្រកាសលេខ ៤៦៣ ក.ប/ប្រ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ និងសេចក្តីជូនដំណឹងលេខ ០២៥/២៥ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអនុញ្ញាតឱ្យបុគ្គល ឬទីភ្នាក់ងារឯកជនផ្តល់សេវារកការងារឱ្យធ្វើក្នុងស្រុក ធ្វើការផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម និងរកការងារឱ្យធ្វើដោយគ្មានការអនុញ្ញាតជាមុនពីក្រសួង ហើយក៏មិនត្រូវទាមទារឱ្យប្រជាពលរដ្ឋបង់កម្រៃសេវា ឬអត្ថប្រយោជន៍ផ្សេងៗជាថ្នូរនឹងការទទួលបានការងារធ្វើឡើយ។
ក្រសួងការងារ ចាត់ទុកសកម្មភាពរបស់បុគ្គល និងក្រុមទាំងនេះ គឺជាការប្រព្រឹត្តផ្ទុយច្បាប់ និងលិខិត បទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត និងសាធារណជនដែលមានបំណងស្វែងរកការងារ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ ឬមជ្ឈមណ្ឌលការងាររាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ដូចមានភ្ជាប់ជូនខាងក្រោម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


