Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់បង្ហោះផ្សព្វផ្សាយលក់ឆ្នោតកោសអនឡាញ

បានផុស

នៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធើ្វការស្រាវជ្រាវបង្ក្រាបករណីបង្ហោះផ្សព្វផ្សាយលក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក កម្លាំងជំនាញបានធើ្វការឃាត់ខ្លួនបាន០១ម្នាក់ រួមជាមួយឆ្នោតកោសមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Win Scratch Asia 666 មានតំណរភ្ជាប់ ដែលផ្ទុយទៅនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក.ទ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ និងការសាកសួរ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានផ្តល់គណនីធនាគារ (ABA) និងលេខទូរស័ព្ទរបស់ខ្លួនជួលឱ្យទៅក្រុមជនល្មើស ដើម្បីយកទៅប្រព្រឹត្តសកម្មភាពខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នាផងដែរ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការឱ្យអ្នកដទៃជួល គ្រប់គ្រង ឬខ្ចីគណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ សកម្មភាពនេះអាចធ្វើឱ្យពលរដ្ឋក្លាយជាអ្នកចូលរួមចំណែកក្នុងអំពើល្មើសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម