Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់យ៉ាង​ហោច​ណាស់ ១៩នាក់ និង​របួស​ ១០០នាក់ ដោយ​ការប៉ះទង្គិចគ្នា​ក្នុង​ពន្ធនាគារ​ នៅស្រីលង្កា​

បានផុស

នៅ

យ៉ាង​ហោចណាស់​មានមនុស្ស ១៩នាក់ស្លាប់ និង​ជាង ១០០នាក់​ រងរបួស​ក្នុងការប៉ះទង្គិចគ្នា ​នៅពន្ធនាគារ​មួយ​ក្នុងប្រទេសស្រីលង្កា។ នេះបើយោងតាម​ទី​​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ឆ្នាំ ២០២៦ ។

អំពើហិង្សាបាន​ផ្ទុះឡើង​ នៅពន្ធនាគារ​មួយ​ក្នុង​ទីក្រុង Negombo  ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ ពី​ភាគខាងជើងនៃ​រដ្ឋធានីកូឡុំបូ កាល​ពីថ្ងៃអាទិត្យ និងបន្ត​នៅថ្ងៃចន្ទ។ នេះបើយោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​មន្ត្រី​ប៉ូលិស។

មន្រ្តី​ស្រីលង្កា​។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Pushpa Gamlath នាយិកា​មន្ទីរពេទ្យ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាល​ពីថ្ងៃចន្ទថា មន្ទីរពេទ្យ Negombo បាន​ទទួល​សាកសព​ឆ្មាំពន្ធនាគារ​ចំនួន ៤នាក់ និងអ្នក​ទោសចំនួន ១៥នាក់។

លោកស្រីនិយាយថា អ្នកទោសរងរបួស​ជាង ១០០នាក់​ ត្រូវបានបញ្ជូន​មក​មន្ទីរពេទ្យ។

ទូរទស្សន៍​ Hiru ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់​មនុស្ស ២០នាក់បានស្លាប់​ នៅក្នុងការប៉ះទង្គិចគ្នា​នេះ​។

មិន​ខុស​គ្នា​ប៉ុន្មាន អ្នក​នាំពាក្យប៉ូលិស លោក Chandana Herath បានបញ្ជាក់ពីការប៉ះ​ទង្គិចគ្នានៅក្នុងពន្ធនាគារ ហើយ​ថាមាន​មនុស្សស្លាប់ ដោយ​មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

យ៉ាង​ណាមក​ត្រឹម​ម៉ោង​នេះ មូលហេតុនៃការប៉ះទង្គិចគ្នា​ មិនទាន់ច្បាស់ភ្លាមៗ ​នៅឡើយទេ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម