ព័ត៌មានអន្ដរជាតិ
ថៃគ្រោងរើសពលករពីស្រីលង្កា ១០ ០០០ នាក់ ក្រោមកិច្ចព្រមព្រៀងការងារថ្មី
ថៃគ្រោងនឹងជ្រើសរើសកម្មករប្រមាណ ១០ ០០០ នាក់ ពីប្រទេសស្រីលង្កា ក្រោមកិច្ចព្រមព្រៀងថ្មីស្ដីពីសហប្រតិបត្តិការការងារដ៏សំខាន់ដែលប្រទេសទាំង២ទើបបិទបញ្ចប់ការចរចា ខណៈថៃប្រឈមមុខនឹងកង្វះកម្លាំងពលកម្មដោយសារតែការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំរបស់ពលករចំណាកស្រុកខ្មែរជុំវិញបញ្ហាព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Island កាលពីចុងសប្ដាហ៍កន្លងទៅ។

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយមន្រ្តីថៃ និងស្រីលង្កា បានចរចាតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ដើម្បីសម្រេចលើឯកសារសំខាន់ៗចំនួន២ គឺអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ និងកិច្ចព្រមព្រៀងស្តីពីការងាររបស់កម្មករស្រីលង្កានៅប្រទេសថៃ។
កន្លងមក គណៈរដ្ឋមន្ត្រីថៃបានអនុម័តរួចហើយលើគំនិតផ្តួចផ្តើមជ្រើសរើសកម្មករស្រីលង្កាចំនួន ១០ ០០០ នាក់ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្មក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ចថៃ ។ គំនិតផ្តួចផ្តើមសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារសម្រាប់ប្រជាជនស្រីលង្កាក្នុងវិស័យនានា រួមមាន សំណង់ កសិកម្ម និងការចិញ្ចឹមសត្វ ម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្ម ស្ថាប័នអប់រំ ការកែច្នៃសត្វទឹក និងការជីកយករ៉ែ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការងាររវាងថៃ និងស្រីលង្កា មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ដោយវាទើបតែបិទបញ្ចប់ការចរចាប៉ុណ្ណោះ។
គួរគូសបញ្ជាក់ថា ការងាកទៅរកកម្លាំងពលកម្មស្រីលង្កានាពេលនេះរបស់ថៃ ធ្វើឡើងក្រោយកម្មករចំណាកស្រុកពីកម្ពុជារាប់សែននាក់ បានវិលត្រឡប់មកស្រុកដោយសារតែភាពតានតឹងព្រំដែនរវាងប្រទេសទាំង២។ មាតុភូមិនិវត្តន៍របស់ពលករកម្ពុជា បានបង្កក្ដីបារម្ភយ៉ាងខ្លាំងពីវិស័យឯកជន និងសេដ្ឋវិទូថៃ ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ច៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


