សេដ្ឋកិច្ច
វិបត្តិកូវីដធ្វើឲ្យស្រីលង្កាធ្លាក់ដល់ដំណាក់កាលក្ស័យធន
ប្រទេសស្រីលង្កាកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងមនុស្សជាតិដោយមានការព្រួយបារម្ភពីការក្ស័យធននៅក្នុងឆ្នាំ២០២២នេះ នៅពេលអតិផរណាកើនឡើងដល់កម្រិតកំណត់ត្រា និងតម្លៃអាហារកើនខ្ពស់ហួសពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដោះស្រាយ។
ការដួលរលំប្រឈមដោយរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតី Gotabaya Rajapaksa ជាផ្នែកខ្លះបណ្តាលមកពីវិបត្តិកូវីដ-១៩ដ៏ធ្ងន់ធ្ងរ និងការបាត់បង់វិស័យទេសចរណ៍ ប៉ុន្តែក៏មានការរួមផ្សំពីការចំណាយរបស់រដ្ឋាភិបាលខ្ពស់ និងការកាត់បន្ថយពន្ធធ្វើឲ្យថយចុះប្រាក់ចំណូលរដ្ឋ។

ការសងបំណុលដ៏ធំសម្បើមទៅប្រទេសចិន និងទុនបំរ៉ុងប្តូរប្រាក់បរទេសស្ថិតនៅកម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ទន្ទឹមជាមួយគ្នានេះ អតិផរណាត្រូវបានជំរុញឲ្យការបោះពុម្ពប្រាក់របស់រដ្ឋាភិបាលដើម្បីសងកម្ចីក្នុងស្រុក និងមូលប័ត្របំណុលបរទេស។
ធនាគារពិភពពលោកបានប៉ាន់ស្មានថា មនុស្ស៥០ម៉ឺននាក់បានធ្លាក់ក្រោមបន្ទាន់ភាពក្រីក្រចាប់តាំងពីកូវីដចាប់ផ្តើមឡើង ដែលស្មើនឹងវឌ្ឍនភាព៥ឆ្នាំដែលប្រទេសនេះខិតខំប្រយុទ្ធនឹងភាពក្រីក្រ។
អតិផរណាបានឡើងខ្ពស់ជាប់កំណត់ត្រាគឺ១១.១%កាលពីខែវិច្ឆិកា និងការកើនឡើងនៃតម្លៃដែលបានធ្វើឲ្យអ្នកទាំងនោះវេទនាក្នុងការផ្គត់ផ្គង់គ្រួសារ ខណៈទំនិញជាមូលដ្ឋានឥឡូវនេះមិនមានតម្លៃសមស្របសម្រាប់មនុស្សភាគច្រើនឡើយ។
បន្ទាប់ពីលោក Rajapaksa បានប្រកាសពីប្រទេសស្រីលង្កាស្ថិតក្នុងអាសន្នសេដ្ឋកិច្ច យោធាត្រូវបានប្រគល់អំណាចដើម្បីធានានូវវត្ថុសំខាន់ៗក្នុងនោះមានអង្ករ និងស្ករជាដើម ត្រូវបានលក់ក្នុងតម្លៃកំណត់របស់រដ្ឋាភិបាល ប៉ុន្តែបានជួយសម្រាលបន្ទុកប្រជាជនតិចតូចប៉ុណ្ណោះ។

លោក Anurudda Paranagama អ្នកបើកបរនៅទីក្រុង Colombo បានចាប់យកការងារទី២ដើម្បីរកចំណូលសម្រាប់តម្លៃម្ហូបអាហារដែលកំពុងឡើងថ្លៃ និងដោះស្រាយកម្ចីរថយន្តរបស់លោក ប៉ុន្តែមិនគ្រប់គ្រាន់ឡើយ។
លោកបាននិយាយថា ៖«វាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំសងកម្ចី។ ពេលខ្ញុំបង់ថ្លៃទឹកភ្លើង និងម្ហូបអាហារ អស់បាត់ទៅហើយគឺគ្មានសល់លុយសងកម្ចីទិញឡានទេ»។
ការបាត់បង់ការងារធ្វើ និងប្រាក់ចំណូលបរទេសសំខាន់ៗពីវិស័យទេសចរណ៍ ដែលរួមចំណែកជាង១០%នៃផលិតផលក្នុងស្រុកសរុបបានកើតមានចំពោះមនុស្សជាង២០ម៉ឺននាក់ ដោយសារគ្មានធ្វើដំណើរកម្សាន្ត។ នេះបើយោងតាមក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក។
ស្ថានភាពអាក្រក់រហូតដល់មនុស្សតម្រង់ជួរយ៉ាងច្រើននៅកន្លែងធ្វើលិខិតឆ្លងដែនដែលមានម្នាក់ក្នុងចំណោមពលរដ្ឋស្រីលង្កា៤នាក់ ភាគច្រើនបំផុតវ័យក្មេង និងកំពុងរៀនមានគោលបំណងចាកចេញពីប្រទេស។
អតីតទេសាភិបាលរងធនាគារកណ្តាល លោក WA Wijewardena បានព្រមានថា ការលំបាករបស់មនុស្សសាមញ្ញនឹងធ្វើឲ្យវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរដែលនឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែវេទនា។

«នៅពេលវិបត្តិសេដ្ឋកិច្ចពលរដ្ឋធ្ងន់ធ្ងរលើសពីការសង្គ្រោះ វានឹងធ្វើឲ្យប្រទេសទាំងមូលជួបវិបត្តិហិរញ្ញវត្ថុ»។ លោកមានប្រសាសន៍ និងបន្ថែមថា «ទាំងពីរនឹងកាត់បន្ថយសន្តិសុខស្បៀងតាមរយៈការចុះក្នុងការផលិត និងមិនអាចនាំចូលបានដោយសារខ្វះប្រាក់ដោះដូរ។ កម្រិតនេះ វានឹងក្លាយជាវិបត្តិមនុស្សជាតិ»។
បញ្ហាមួយក្នុងចំណោមបញ្ហាធ្ងន់បំផុតសម្រាប់ស្រីលង្កាគឺបន្ទុកបំណុលបរទេសយ៉ាងច្រើនជាពិសេសប្រទេសចិន។ រហូតដល់ពេលនេះ ស្រីលង្កាជាប់បំណុលចិនជាង៥ប៊ីលានដុល្លារអាមេរិក ហើយកាលពីឆ្នាំមុនខ្ចីបន្ថែម១ប៊ីលានដុល្លារអាមេរិកទៀត។
ក្នុងពេល១២ខែខាងមុខ រដ្ឋាភិបាល និងវិស័យឯកជន ស្រីលង្កានឹងតម្រូវឲ្យសងប្រមាណ៧.៣ប៊ីលានដុល្លារទាំងបំណុលក្នុងស្រុក និងបរទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


