Connect with us

ព័ត៌មានអន្ដរជាតិ

​កូរ៉េខាងត្បូងចេញ​ការ​ព្រមានរលកកំដៅ​​វាយលុក​លើក​ដំបូង

បានផុស

នៅ

​ប្រទេស​​កូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងបន្ទាន់អំពីរលកកំដៅជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី១២​ ខែកក្កដា ក្រោមប្រព័ន្ធព្រមានថ្មីមួយដែលត្រូវបានណែនាំនៅឆ្នាំ ២០២៦​ ដោយណែនាំប្រជាជនឱ្យបញ្ឈប់សកម្មភាព​នៅ​ខាង​ក្រៅផ្ទះ និងស្ថិតនៅ​ទីកន្លែង​​ដែល​ត្រជាក់។

​ប្រជាជន​កូរ៉េខាងត្បូង​​​ធ្វើ​ដំណើរ​តាមដងផ្លូវ​នៅថ្ងៃសៅរ៍ ក្រោម​ការ​ព្រមាន​អំពី​រលកកម្តៅ​​។ Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោង​ការ​ផ្សាយ​របស់ AFP ​ក្រោមប្រព័ន្ធ​តាមាន​អាកាសធាតុ​ថ្មីនេះ ការជូនដំណឹងបន្ទាន់អំពីរលកកំដៅត្រូវបានចេញនៅពេលដែលតំបន់ដែល​គ្រប់​តាមលក្ខណៈវិនិច្ឆ័យសម្រាប់ការព្រមានរលកកំដៅត្រូវបានព្យាករណ៍​​ថា នឹងឃើញសីតុណ្ហភាពយ៉ាងហោចណាស់ ៣៨​អង្សាសេ ឬសីតុណ្ហភាពយ៉ាងហោចណាស់ ៣៩ អង្សាសេសម្រាប់រយៈពេលមួយថ្ងៃ។

មន្ត្រី បាននិយាយថា ប្រព័ន្ធព្រមានថ្មីត្រូវបានណែនាំដើម្បីដោះស្រាយបានកាន់តែប្រសើរឡើងជាមួយនឹង​រលក​កំដៅកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកាន់តែយូរ និងខ្លាំងក្លាជាងមុន។

បណ្តាញ​សារ​ព័ត៌មាន The Korean Times ​បាន​រាយការណ៍ថា ការព្រមាន​គ្រាអាសន្ន​អំពី​រលកកំដៅត្រូវបាន​ចេញសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ​ភាគ​ខាងជើងប្រទេសកូរ៉េខ​ាងត្បូង នៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យ ដែលជាលើកដំបូងដែលការជូនដំណឹង​បែបនេះ​ត្រូវបានចេញចាប់តាំងពីប្រព័ន្ធ​តាមដាន​អាកាសធាតុ​ថ្មី​នេះត្រូវបានដាក់​ដំណើរការ​។

​សេចក្តីរាយការណ៍​នោះ បាន​កត់សម្គាល់​ថា ការព្រមាននេះអនុវត្តចំពោះតំបន់ដែលសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃដែលបានដឹងបានឡើងដល់ ៣៥ អង្សាសេ ឬខ្ពស់ជាងនេះរយៈពេលពីរថ្ងៃ ឬច្រើនជាងនេះ។

កំដៅខ្លាំងគ្រប់គ្រាន់ដើម្បីបង្កឱ្យមានការព្រមាននេះ បង្កហានិភ័យខ្ពស់នៃជំងឺដែលទាក់ទងនឹងកំដៅ។ អ្នកស្រុកត្រូវបានណែនាំឱ្យបញ្ឈប់សកម្មភាពក្រៅផ្ទះជាបន្ទាន់ ផ្លាស់ទៅកន្លែងជ្រកកោន ឬកន្លែងដែលមានម្លប់ និងផឹកទឹកពេលសម្រាក៕​​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម