Connect with us

ព័ត៌មានជាតិ

មន្ទីរធនធានទឹកខេត្តបាត់ដំបង ឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្ពស់ទឹកស្ទឹងនឹងកើនឡើង

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង ក្នុងពេលដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស លក្ខណៈបែបនេះបានបង្ករឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឱ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឱ្យបរិមាណទឹកក្នុងអាងមាន ការកើនឡើងលើសកម្រិតអតិបរមា។

ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ បណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម