Connect with us

សេដ្ឋកិច្ច

សួនប្របស្ទឹងសង្កែ ក្លាយជាកន្លែងហាត់ប្រាណ និងកម្សាន្ត

បានផុស

នៅ

នៅរៀងរាល់ព្រឹកព្រលឹម និងពេលល្ងាច គេសង្កេតឃើញថា នៅតាមបណ្ដោយសួនសម្ដេច ស ខេង សួនវិមានឈ្នះឈ្នះ សួនវិមានឯករាជ្យ និងសួនសិល្បៈ តាមបណ្ដោយដងស្ទឹងសង្កែ កណ្ដាលក្រុងបាត់ដំបង គឺមានប្រជាពលរដ្ឋ នាំគ្នាដើរហាត់ប្រាណយ៉ាងស្វាហាប់ ដើម្បីសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែប៉ុណ្ណោះ នៅតាមបណ្ដោយសួនក្រោយខាងកើត នាពេលល្ងាចក៏មានអាជីវករមកលក់ផ្លែឈើ ចំណីអាហារ ព្រោងព្រាតដែលធ្វើឲ្យមនុស្សម្នាដើរកម្សាន្តតាមសួន អាចចូលទៅទទួលទានបាន។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រឹងប្រែងកែប្រែមុខមាត់ដោយបានរៀប​ចំ​កែច្នៃសួនទាំងសងខាងស្ទឹងសង្កែដោយចាប់ពីស្ពានសម្ដេច ហ៊ុន សែន (ស្ពានវត្តសង្កែ) ទៅទល់នឹងស្ពានថ្មថ្មី ដែលមានបណ្ដោយប្រវែងប្រមាណជាងមួយពាន់ម៉ែត្រ សួនសម្ដេចសខេង សួនវិមានឈ្នះឈ្នះ សួនវិមានឯករាជ្យ និងចុងក្រោយនេះគឺសួនសិល្បៈ ដែលមានទាំងរូបចាប៉ីដងវែងយ៉ាងធំ រួមជាមួយនឹងអ្នកចម្រៀងជើងចាស់ជាច្រើនរូប ដែលនឹងយកមកដាក់តាំងបង្ហាញនៅលើសួន នាពេលឆាប់ៗខាងមុខនេះ សបញ្ជាក់ឲ្យឃើញថា អ្នកចម្រៀងជើងចាស់ពីដើមភាគច្រើនគឺចេញពីប្រភពខេត្តបាត់ដំបងតែម្ដង ដោយឡែកមានតែអ្នកចម្រៀងមួយរូបគត់ ដែលមកដាក់រួមបញ្ចូលគឺលោកតា ស៊ិន ស៊ីសាមុត ដែលរូបលោកពុំមានដើមកំណើតនៅខេត្តបាត់ដំបងនោះឡើយ។

បច្ចុប្បន្នតាមបណ្ដោយសួនខាងលើ ក៏មានមនុស្សម្នាដើរហាត់ប្រាណបញ្ចេញកម្លាំងកាយទាំងព្រឹកព្រលឹម ក៏ដូចជាពេលល្ងាច ដោយសារតែការរៀបចំសួនទាំងនេះ មានការទុកចន្លោះសម្រាប់ការដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ ដូច្នេះវាជាអំណោយផលសម្រាប់ពួកគាត់ក្នុងការដើរបញ្ចេញកម្លាំងកាយដើម្បីសុខភាព។

លោក រ៉េត វិសាល ជាមន្ត្រីរាជការមួយរូបក្នុងខេត្តបាត់ដំបងបានបញ្ជាក់ថា លំនៅឋានរបស់លោកនៅឯភូមិរតនៈ ប៉ុន្តែនៅរៀងរាល់ល្ងាចលោកតែងតែជិះម៉ូតូ យកមកចតក្បែរសួនដើម្បីមានឱកាសដើរហាត់ប្រាណដើម្បីសុខភាព បើទោះបីជាផ្ទះរបស់លោកមិនបាននៅក្បែរសួនក៏ដោយ ក៏លោកសុខចិត្តធ្វើដំណើរមកកាន់​សួន​មាត់ស្ទឹងសង្កែនេះដែរ ដើម្បីហាត់ប្រាណ ព្រោះនៅលើសួនទាំងសងខាងស្ទឹងសង្កែ មានការរៀបចំទុកចន្លោះឲ្យអ្នកហាត់ប្រាណដើរបានស្រួល ដោយមិនមានអ្វីមករារាំងពីមុខឡើយ លុះព្រលប់ទើបលោកត្រឡប់ទៅផ្ទះវិញ ហើយបើចង់ទិញចំណីអាហារញ៉ាំក៏មិនខ្វះដែរ ពិសេសនៅក្បែរសួនត្រើយខាងកើតស្ទឹងតែម្ដង៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម