ព័ត៌មានជាតិ
គណៈកម្មាធិការគ្រោះមហន្តរាយ អំពាវនាវតំបន់ទេសចរណ៍ធម្មជាតិ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងរហ័ស
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់តាមដាន និង ត្រៀមកម្លាំងក្នុងការជួយសង្គ្រោះ និង អន្តរាគមន៍ដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពិសេសនៅតាមរមណីយដ្ឋាន និង តំបន់ទេសចរណ៍មួយចំនួន ដែលមានទឹកធ្លាក់នៅតំបន់ភ្នំ និង ទឹកជ្រោះមានទឹកធ្លាក់ ព្រោះអាចមានគ្រោះទឹកជំនន់ឆាប់រហ័សកើតឡើងអាចបង្កគ្រោះថ្នាក់ដល់អ្នកទេសចរ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលព្យុះ បាវី បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់ និង ជំនន់រហ័ស ជាពិសេសតាមជ្រលងភ្នំដងអូរ និង ស្ទឹង។

លោក សុទ្ធគឹម កុលមុនី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ កក្កដា នេះថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី ១១ ឈានចូលដល់ ថ្ងៃទី ១២ ខែកក្កដា បានធ្វើឱ្យប៉ះពាល់តំបន់មួយចំនួនរួមមាន ស្រុកសំឡូត ខេត្តបាត់ដំបង ក្រុងកំពត និង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនេះ មិនធ្ងន់ធ្ងរ និង មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ពោលគឺប៉ះពាល់តែទៅលើហេដ្ឋារចនាសម្ព័ន្ធដងទឹកព្រែក និង អូរ ដែលទឹកហូរកាត់ផ្លូវដែលធ្វើឱ្យបង្អាក់ដល់ការធ្វើចរាចរណ៍ប្រជាពលរដ្ឋមួយរយៈប៉ុណ្ណោះ។

លោកបន្តថា យ៉ាងណាក៏ដោយ មកដល់ល្ងាចថ្ងៃទី ១២ កក្កដា ទឹកជំនន់នៅក្រុងកំពត បានស្រកអស់ហើយ ស្ថានភាពភ្លៀងនៅបន្តរលឹម តែមិនបង្កឱ្យទៅជាទឹកជំនន់ទៀតទេ។ ចំណែនៅស្រុកសំឡូត ទឹកចាប់ផ្តើមស្រកដែរ តែយឺតៗ ដោយសារមានភ្លៀងរលឹមនៅបន្ត ហើយនៅស្រុកកំពង់សីលា ទឹកក៏ចាប់ផ្តើមដែរ តែភ្លៀងបន្តរលឹម។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះជួយអន្តរាគមន៍ និង ធ្វើចរាចរណ៍នៅតំបន់រងគ្រោះដោយជំនន់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាពផងដែរ។

លោកបានបន្តទៀតថា ចំណែកគណៈកម្មាធិការគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាមដាន និង ត្រៀមកម្លាំងជួយសង្គ្រោះ និង អន្តរាគមន៍ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសណែនាំដល់តំបន់ទេសចរណ៍មួយចំនួនដែលមានទឹកធ្លាក់តាមតំបន់ភ្នំ និង ទឹកជ្រោះដែលមានទឹកធ្លាក់អាចមានគ្រោះទឹកជំនន់រហ័សកើតឡើង និង បង្កឱ្យគ្រោះថ្នាក់ដល់អ្នកទេសចរ។
លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គណៈកម្មាធិការគ្រោះមហន្តរាយ បានត្រៀមកម្លាំងរួចរាល់ហើយ និង កំពុងតាមដានអាកាសធាតុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយប្រសិនបើផ្ទៃមេឃនៅតែអាប់អួរ និង ភ្លៀងនៅបន្តធ្លាក់ខ្លាំង អាចនឹងបង្កឱ្យមានជំនន់ទឹកភ្លៀង។ ដូចនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ និង តាមដានអាកាសធាតុឱ្យបានច្បាស់លាស់ ដើម្បីត្រៀមជូនដំណឹងដល់ប្រជាពលរដ្ឋ និង ជួយសង្គ្រោះពួកគាត់ឱ្យទាន់ពេលវេលាពេលមានជំនន់ទឹកភ្លៀងកើតឡើង៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


