កូវីដ-១៩
អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥នាក់នៅផ្សារម៉ាឡៃ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីទៅលើជនជាតិខ្មែរចំនួន៥នាក់នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃស្រុកម៉ាឡៃ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីធ្វើតេស្តរហ័សកាលពីថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១។
បើតាមរដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកវិជ្ជមានថ្មីចំនួន៥នាក់នោះ ទី១.ឈ្មោះ ធិន សុភី ភេទស្រីអាយុ២៩ឆ្នាំ ទី២.ឈ្មោះ ធិន ជូលី ភេទស្រីអាយុ៣ឆ្នាំ ទី៣.ឈ្មោះ ឈឹម សាវុធ ភេទប្រុសអាយុ៣៩ឆ្នាំ ទី៤. ឈ្មោះ ស្រឹម ធី ភេទស្រី អាយុ៤០ឆ្នាំ និងឈ្មោះ ឈឹម សារឿន ភេទប្រុស អាយុ៦០ឆ្នាំ ដែលអ្នកទាំង៥នាក់ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក និងអ្នកប៉ះពាល់ប្រយោលជាមួយនឹងជំងឺទាំង៥ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អកកណ្ដាស់ ហៀសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទៅទាក់ទងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យ មណ្ឌលសុខភាព ឃុំសង្កាត់និងអាជ្ញាធរជាបន្ទាន់។
ពាក់ព័ន្ធការរកឃើញករណីវិជ្ជមាន៥នាក់ខាងលើនេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទផ្សារម៉ាឡៃស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ជាបណ្ដោះអាសន្នយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅក្នុងភូមិសាស្ត្រដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងរហូតមានការចេញសេចក្តីសម្រេចជាថ្មី៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន