ជីវិតកម្សាន្ដ
ក្រោយទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺនាយ ក្រិន ទទួលបានការឧបត្ថម្ភពីសមាគម
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនរបស់តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន ធ្លាក់ខ្លួនឈឺចូលសង្គ្រោះនៅមន្ទីរពេទ្យនោះពេល នេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលការលំបាកផងដែរ។

លោក ហេង ឡុង បានបញ្ជាក់ឲ្យដឹងថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា “មូលនិធិសិល្បករចាស់ជរា”ជូនតារាកប្លែងនាយ ក្រិន ដែលមានជំងឺពោះវៀនធ្លាក់ចូលពង។

ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងនាយក្រិននេះ បានធ្វើឲ្យមហាជននិងអ្នករួមអាជីពសិល្ប: ជាច្រើនបានបង្ហាញការអាណិតអាសូរខ្លាំង ខណៈដែលនាយជាតារាម្នាក់ដែលកម្សត់ទាំងស្នេហ៍បរាជ័យមុខជំនួញរកស៊ីក្រោយបែកបាក់ស្នេហ៍លើកទីពីរ ដោយបន្សល់កូនកំព្រា៣នាក់ ក្នុងបន្ទុក។

គេនៅចាំបានថា កាលជាងកន្លះឆ្នាំមកនេះមហាជនជាច្រើនបានសម្ដែងការអាណិតចំពោះនាយ ក្រិន គ្រប់គ្នាក្រោយពីនាយជួបទុក្ខផ្ទួនៗគ្នាដោយសារប្រពន្ធរត់ចោលទៅមានប្រុសថ្មីទុកឲ្យនាយចិញ្ចឹមបីបាច់កូនចំនួន៣នាក់ ហើយក្រោយមកហាងរបស់នាយក៏ត្រូវបិទទៀតដោយសារវិបត្តិកូវីដ-១៩៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


