ជីវិតកម្សាន្ដ
នាយក្រិន រំភើបចិត្តខ្លាំង ក្រោយទទួលការយកចិត្តទុកដាក់ពីសម្តេចតេជោ សួរសុខទុក្ខដល់មន្ទីរពេទ្យ
តារាកំប្លែងមាឌល្អិត នាយក្រិន បានបង្ហាញអារម្មណ៍រំភើប និងសោមនស្សក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានឆ្លៀតពេលទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ។


នៅព្រឹកថ្ងៃទី ២២មីនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លៀតពេលចុះទៅសួរសុខទុក្ខតារាកំប្លែងមាឌល្អិត នាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់សម្តេចតេជោ ការចុះសួរសុខទុក្ខនេះ គឺដើម្បីលើកទឹកចិត្ត និងបង្ហាញការយកចិត្តទុកដាក់ចំពោះសិល្បករដែលកំពុងជួបប្រទះស្ថានភាពលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងនោះឱកាសឆ្លៀតសួរសុខទុក្ខនេះផងដែរ សម្តេចបានបង្ហាញការយល់ចិត្តចំពោះស្ថានភាពរបស់ នាយក្រិន ជាពិសេសពាក់ព័ន្ធនឹងវិបត្តិជីវិត និងបញ្ហាសុខភាព ដែលកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។

ដោយទទួលបានការយកចិត្តទុកដាក់ និងគិតគូរពីប្រធានព្រឹទ្ធសភាផ្ទាល់ នាយក្រិន តាមរយៈសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហាញក្តីសោមន្យដូច្នេះថា “កូនសូមអរគុណសម្តេចពុក ដែលបានមកមើល និងសួរសុខទុក្ខកូនផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែតព្រឹកនេះ។ កូនសូមគោរពជូនពរសម្តេចពុក និងអ្នកម៉ែ សូមមានសុខភាពល្អបរិបូរណ៍ ជាម្លប់ដល់កូនចៅគ្រប់ៗគ្នា”។
សកម្មភាពនេះ ត្រូវបានមហាជនសរសើរថា ជាគំរូនៃភាពមេត្តាករុណា និងការយកចិត្តទុកដាក់ចំពោះវិស័យសិល្បៈខ្មែរ ដែលតែងតែមានតួនាទីសំខាន់ក្នុងការផ្តល់ភាពរីករាយដល់សង្គម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


