ជីវិតកម្សាន្ដ
នាយកុយ ខលមកសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត ដល់ នាយ ក្រិន ខណៈកំពុងសម្រាកព្យាបាល
នៅរសៀលថ្ងៃទី១៦ ខែមីនានេះ តាមរយៈវីដេអូបង្ហោះលើគណនីហ្វេសប៊ុកលោក សាវិន ហ្វីលីព បញ្ជាក់ថា នាយកុយ ដែលមហាជនជ្រាបថា ជាអ្នកមានគុណ និងជាមនុស្សសំខាន់ក្នុងជីវិតសិល្បៈរបស់ នាយ ក្រិន ដែលបាននាំនាយក្រិនប្រឡូកក្នុងវិស័យសិល្បៈមានឈ្មោះល្បីល្បាញ ដល់សព្វថ្ងៃ បានខលមកសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់តារាកំប្លែងមាឌល្អិតរូបនេះ ខណៈកំពុងទស្រាកព្យាបាលនៅមន្ទីពេទ្យ។ នេះក៏បានបង្ហាញពីមិត្តភាព និងការថែរក្សាស្រលាញ់រវាងអ្នកក្នុងវិស័យសិល្បៈខ្មែរ ក្នុងគ្រាលំបាកផងដែរ។

នាយកុយ និងនាយក្រិន ធ្លាប់ចាប់ដៃគ្នានាំយកសំណើចសើចក្អាកក្អាយជូនសាធារណជនខ្មែរ តាមរយៈកញ្ចក់ទូរទស្សន៍នៃកម្មវិធីល្បីៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។ ជាង១០ឆ្នាំ ការសម្តែងរួមគ្នារបស់អ្នកទាំងពីរ បាននាំឱ្យនាយក្រិនទទួលបានភាពល្បីល្បាញ និងក្លាយជាតារាកំប្លែងដែលសំខាន់ក្នុងវិស័យកំប្លែងខ្មែរ ខណៈនាយកុយ ជាមនុស្សសំខាន់ដែលដឹកនាំ និងគាំទ្រក្នុងអាជីពតារាកំប្លែងរបស់នាយក្រិន។
ទោះបច្ចុប្បន្ន តារាកំប្លែងទាំង២ដួង លែងមានឆាកសម្តែងរួមគ្នាក៏ពិតមែន តែការសហការសម្តែងរួមគ្នាកន្លងមករបស់ពួកគាត់ នៅតែដក់ក្នុងការចងចាំអ្នកគាំទ្រ និងសហគមន៍សិល្បៈខ្មែរ។
លើសពីនេះ ទោះឆ្ងាយគ្នាក៏ដោយ តែនាយកុយ ពិសេសតារាកំប្លែងរួមក្រុម ប្រិមប្រិយ នៅតែបង្ហាញក្តីអាណិតស្រលាញ់ និងគាំទ្រគ្នាផងដែរ ពិសេសក្នុងគ្រាដ៏លំបាកនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


