ព័ត៌មានជាតិ
សម្ដេចតេជោទៅសួរសុខទុក្ខនាយក្រិននៅព្រឹកនេះ
ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលទៅសួរសុខទុក្ខតារាកំប្លែងនាយក្រិននៅព្រឹកថ្ងៃទី២២ ខែមីនានេះ ដោយបង្ហាញនូវក្ដីអាណិតអាសូរដល់នាយក្រិនដែលខ្លួនកំពុងដេកនៅពេទ្យហើយឪពុកទទួលមរណភាពថែមទៀត។

សម្ដេចបានសរសេរនៅលើហ្វេសបុកសម្ដេចនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានលើកឡើងថា៖ «ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន»។
សម្ដេចក៏បានកើតសរសើរសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិច ហៅប្រិមប្រិយនិងប្អូនដែលសុទ្ធចិត្តបោះបង់ការងារមកជួយថែទាំនាយក្រិន ហើយសម្ដេចក៏ប្រគល់ការងារឱ្យប្រិមប្រិយទៅជួយរៀបចំកូននាយក្រិនទាំង៣នៅបាត់ដំបងឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីពេទ្យផងដែរ។

តារាកំប្លែងនាយក្រិនត្រូវបានក្រុមគ្រួសារនាំទៅពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារការរលាកត្រចៀក ហើយរាលដាលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


