Connect with us

ជីវិតកម្សាន្ដ

មិត្តភាព! នាយក្រូច ទៅសួរសុខទុក្ខ នាយក្រិន និងពាំនាំថវិកាពីសមាជិក “ភ្នំស្រង់ដួងចិត្ត” ជួយសម្រាលបន្ទុក

បានផុស

នៅ

ក្នុងនាមមិត្តរួមអាជីព តារាកំប្លែង នាយក្រូច បានធ្វើដំណើរទៅសួរសុខទុក្ខ នាយក្រិន ដល់កន្លែងសម្រាកព្យាបាល ដោយពាំនាំថវិកាជាអំណោយមនុស្សធម៌ពីសមាជិកក្នុងគ្រុប “ភ្នំស្រង់ដួងចិត្ត” ដើម្បីជួយសម្រាលបន្ទុករបស់លោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទៅសួរសុខទុក្ខនេះ មិនត្រឹមតែជាការលើកទឹកចិត្តផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសាមគ្គីភាព និងការចូលរួមចំណែកពីសង្គមសិល្បៈខ្មែរ ដែលចេះយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្នា។ នាយក្រូច ក៏បានលើកទឹកចិត្ត នាយក្រិន ខិតខំថែរក្សាសុខភាព និងរក្សាទឹកចិត្តឱ្យរឹងមាំ ដើម្បីឆាប់ជាសះស្បើយវិញ។

ទន្ទឹមនឹងនេះ មហាជន និងអ្នកគាំទ្រជាច្រើនបានសម្ដែងការសរសើរចំពោះទឹកចិត្តសប្បុរស និងមិត្តភាពដ៏មានតម្លៃនេះ ដែលបានបង្ហាញថា សិល្បករខ្មែរនៅតែឈរជាមួយគ្នានៅពេលមានទុក្ខលំបាក។ ជាក់ស្តែង សាវិន ហ្វីលីព និងអ្នកនាង ប្រិមប្រិយ មានទឹកចិត្តសប្បុរស ខំចំណាយពេលវេលា ឈឺឆ្អាលសុខទុក្ខតារាកំប្លែងមាឌល្អិតរូបនេះយ៉ាងពេញទំហឹង។

គួរបញ្ជាក់ថា នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ ហើយទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីមិត្តរួមអាជីព និងសប្បុរសជនជាច្រើន ដែលបន្តចូលរួមជួយគាំទ្រជាបន្តបន្ទាប់ និងទទួលបានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត្រ។

ប៉ុន្តែក្នុងពេលដែលកំពុងទទួលការព្យាបាលនេះ នាយក្រិន នៅមិនទាន់បានដឹងអំពីដំណឹងដ៏សោកសៅនៃការបាត់បង់ឪពុកជាទីស្រលាញ់នៅឡើយទេ ខណៈតាមសម្តីប្រាប់ទៅកាន់នាយក្រូច និងអ្នកដទៃទៀត លោកក៏តែងបង្ហាញអារម្មណ៍នឹករលឹកគ្រួសារជារឿយៗ ដោយពោលថា «នឹកឪពុក នឹកកូនៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម