សុខភាព
សារៈសំខាន់នៃការដាក់ជនរងគ្រោះដេកផ្អៀង ដើម្បីជួយសង្គ្រោះបឋមភ្លាមៗ
គ្រប់គ្នា ក៏អាចជួយសង្គ្រោះអ្នកដែលសន្លប់ភ្លាមៗ ដោយមូលហេតុផ្សេងៗបានដែរ!
នៅពេលមានគ្រោះថ្នាក់ផ្សេងៗ ជំនួយសង្គ្រោះដែលមានប្រសិទ្ធភាព គឺជាការរួមផ្សំនៃការសង្គ្រោះនៅកន្លែងកើតហេតុ ការសង្គ្រោះនៅពេលដឹកបញ្ជូន និង ការសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងករណីខ្លះដូចជាគ្រោះថ្នាក់ចរាចរជាដើម ការជួយសង្គ្រោះក្នុងពេល ១៥ ទៅ ៣០នាទីដំបូងអាចជួយសង្គ្រោះជីវិតជនរងគ្រោះ និងជួយកាត់បន្ថយពិការភាពរបស់គាត់នៅពេលអនាគតផង។
ការសិក្សាបានបង្ហាញថា ការជួយសង្គ្រោះដំបូងនេះ ដែលអនុវត្តដោយគ្រូពេទ្យជំនាញ និងការជួយដែលធ្វើដោយជនសាមញ្ញធ្លាប់បានរៀនអនុវត្ត មានប្រសិទ្ធភាពស្មើគ្នា។
នៅពេលដែលបាត់ស្មារតីភ្លាមៗ ដោយប្រការផ្សេងៗ ក្រោយប៉ះទង្គិចក្បាល ឬមានជំងឺក្នុងខួរក្បាលជាដើម អ្នករងគ្រោះភាគច្រើន ក្អួត។ ប្រសិនបើកម្អួតធ្លាក់ចូលបំពង់ខ្យល់ វានឹងធ្វើឲ្យដង្ហើមខ្យោយ ហើយនាំឲ្យឧស្ម័នកាបូនិកក្នុងឈាមកើនខ្ពស់ ដែលជាហេតុនាំឲ្យសម្ពាធក្នុងលលាដ៏ក្បាលកើនឡើង។ កំណើនសម្ពាធក្នុងលលាដ៏ក្បាលធ្វើឲ្យស្មារតីកាន់តែស្រុតចុះ ខួរក្បាលកាន់តែខូចខាត មុននឹងបានទទួលការព្យាបាលនៅមន្ទីរពេទ្យ។ អ្នករងគ្រោះអាចបាត់បង់ជីវិត ឬមានពិការភាពធ្ងន់ធ្ងរក្រោយការព្យាបាល។ គ្រាន់តែ ជូតសំអាតកម្អួត ឬវត្ថុដែលមានជាប់នៅក្នុងមាត់ចេញ និងដាក់ជនរងគ្រោះដែលមានស្មារតីមិនល្អឲ្យដេកផ្អៀង ក្បាលទាប កុំឲ្យកម្អួតចូលក្នុងបំពង់ខ្យល់ អាចចៀសវាងផលវិបាក និងគ្រោះថ្នាក់ខាងលើបាន។
ចំពោះអ្នកជំងឺដែលទទួលគ្រោះថ្នាក់បុកប៉ះដែលសង្ស័យថា មានបាក់ឆ្អឹងក គប្បីប្រយ័ត្នក្នុងការបង្វិលផ្អៀង។ ត្រូវបង្វិលព្រមគ្នាទាំងដងខ្លួន និងក្បាល។
វិធីអនុវត្ត៖
១) ប្រសិនជនរងគ្រោះមានពាក់វែនតា ត្រូវដោះចេញសិន
២) ដាក់ជនរងគ្រោះដេកផ្ងារ ទាញជើងឲ្យសណ្តូកជិតគ្នា
៣) អ្នកជួយអង្គុយពីម្ខាងជនរងគ្រោះលុតជង្គង់ក្បែរខ្លួនជនរងគ្រោះ
៤) ដាក់ដៃជនរងគ្រោះខាងអ្នកជួយសង្គ្រោះលាតបត់ ៩០អង្សាជាមួយខ្លួនគាត់
៥) ទាញដៃម្ខាងទៀតរបស់ជនរងគ្រោះមកដាក់ទ្រមុខរបស់គាត់ (ខ្នងដៃប៉ះថ្ពាល់)
៦) ទាញជង្គង់នៃជើងម្ខាងទៀត (ឆ្ងាយពីអ្នកជួយ)ឲ្យបត់បញ្ឈរ
៧) អ្នកជួយយកដៃម្ខាងចាប់ត្រង់ស្មា និងដៃម្ខាងទៀតចាប់ត្រង់ជង្គង់ដែលបញ្ឈរ រួចទាញបង្វិលឲ្យផ្អៀងក្នុងចលនាតែមួយ។ ក្នុងករណីរបួសក្បាល ឬ ក ពេលបង្វិលត្រូវរកអ្នកជួយទប់ក នឹងបង្វិលឲ្យបានព្រមគ្នា។
៨) ទាញជើងខាងដែលបត់ឲ្យលាតជ្រុលមកខាងមុខបន្តិចដើម្បីមានលំនឹង។
បើបងប្អូនបានជួបប្រទះអ្នកដែលសន្លប់បាត់បង់ស្មារតី ដោយមូលហេតុផ្សេងៗ ហើយស្ថិតក្នុងការរង់ចាំរថយន្តសង្គ្រោះមកដល់ សូមបងប្អូនមេត្តាអនុវត្តនូវវិធីជួយសង្គ្រោះបឋមដូចបានរៀបរាប់ខាងលើដើម្បីបញ្ចៀស នូវផលវិបាកនានា ដែលបណ្តាលមកពីការស្ទះផ្លូវដង្ហើម៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំមើលស្រាលលើ ជំងឺរលាកលំពែងស្រួចស្រាវ អាចវិវត្តន៍ទៅធ្ងន់ធ្ងរដល់អាយុជីវិត!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប