Connect with us

សុខភាព

ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ

បានផុស

នៅ

វីតាមីន D ដើរតួនាទីយ៉ាងសំខាន់​ដូច​សារធាតុ​រ៉ែផ្សេងទៀត​ ក្នុងការជួយទ្រទ្រង់​សរីរាង្គ​របស់​មនុស្ស​ឱ្យ​មាន​ភាពរឹងមាំ។ ការ​ទទួលទាន វីតាមីន D ក្នុងបរិមាណត្រឹមត្រូវ តាមកម្រិតស្តង់ដារ ជួយពង្រឹងសុខភាព ឆ្អឹង សាច់ដុំ និងមាត់ធ្មេញ របស់អ្នកបានយ៉ាងល្អ។

 ក្រៅពី ពន្លឺព្រះអាទិត្យ និងសាច់សត្វ អាហារទាំង៩ ខាងក្រោមនេះ សុទ្ធតែជាប្រភពដ៏ល្អ ដើម្បីទទួលបាន វីតាមីន D។

១. តៅហ៊ូ មានច្រើនប្រភេទ ច្រើន​ស្លាកយីហោ ដែលជាទូទៅមានដូចជា តៅហ៊ូ​សណ្ដែក​សៀង​ធម្មតា និង​ប្រភេទ​សាច់​ទន់​ដូច​សរសៃ​សូត្រ បែប​លក្ខណៈ​ជប៉ុន។  ទោះជាយ៉ាងណា មិនថា​តៅហ៊ូ​ប្រភេទ​ណា​ក៏​ដោយ វានៅតែជាប្រភពវីតាមីន D ដ៏​ល្អ​មួយ ដែល​ងាយស្រួល​ចម្អិន និង​ផ្ដល់​សុខភាព​ល្អ​ដល់​អ្នក​ទទួលទាន។ តៅហ៊ូ ក៏​ចាត់​ចូល​ក្នុង​ក្រុម​អាហារ​បួស​មួយ ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​កាល់ស្យូម ក្នុងការជួយដល់​សុខភាព​ឆ្អឹង​ឱ្យមានភាពរឹងមាំ។ ជាទូទៅ តៅហ៊ូមួយកែវផ្ទុក វីតាមីន D ៣៩% ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. អាហារ​ផលិត​ពី​ទឹកដោះគោ ទឹកដោះគោ ឬទឹកដោះពពែ គឺជាប្រភពវីតាមីន D ដ៏ប្រសើរ​មួយ​ក្នុង​ចំណោម​ប្រភព​អាហារ​ទាំង​៩នេះ។ ដោយ ទឹកដោះគោផ្តល់ឱ្យរាងកាយ​របស់​អ្នកនូវ​តម្រូវការ​វីតាមីន D បាន​ប្រហែល ៥០% ជា​ប្រចាំថ្ងៃ ខណៈ ទឹកដោះពពែផ្តល់ត្រឹមតែ ៣១% ប៉ុណ្ណោះ។ ជាពិសេស ទឹកដោះគោ​សរីរាង្គ​ផ្ដល់​អត្ថប្រយោជន៍​បាន​ល្អ​ជាងគេ ពីព្រោះវា​សម្បូរ​ទៅ​ដោយ​សារធាតុ​កាល់ស្យូមច្រើន ដែល​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​ក្នុង​ភាគរយខ្ពស់។ ក្រៅពីទឹកដោះគោ អ្នកក៏​អាច​ទទួលទាន​នូវ​ក្រុម​អាហារ​បែប ឈីស ប័រ និងទឹកដោះគោជូរ ផងដែរ។ បើសិនជាអ្នកកំពុង​សម្រក​ទម្ងន់ អ្នក​អាច​ស្វែងរក​ប្រភេទ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប។

៣. ផ្សិត សូម​កុំមានការយល់ច្រឡំថា គ្រប់ប្រភេទផ្សិតទាំងអស់សុទ្ធតែមានផ្ទុកនូវវីតាមីន D និង​មាន​សភាពថ្មីស្រស់​ល្អនោះ។ ប៉ុន្តែ​ចំពោះ ផ្សិតខ្មៅ គឺជាប្រភពដ៏ពេញនិយមនៃវីតាមីន D ទោះវា​ស្ថិត​ជា​ប្រភេទ​ស្ងួត​ក៏​ដោយ។ ចំណែក​ឯ ផ្សិត​ជប៉ុន Maitake និង​ផ្សិត Morel ក៏មានវីតាមីន D ខ្ពស់​ដែរ ដោយសារ​ពួកវា​ស្រូប​នូវ​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ការ​លូតលាស់។

៤. ស៊ុត ជាប្រភេទអាហារដ៏សាមញ្ញ និងងាយស្រួលរកទិញ ថែមទាំងផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ប្រភេទ ក៏ដូចជាសារធាតុរ៉ែសំខាន់ៗ។ ជាពិសេស វាជាប្រភពនៃប្រូតេអ៊ីន កូលីន វីតាមីន A  វីតាមីន B12 វីតាមីន B6  វីតាមីន B12 រួមទាំងកាល់ស្យូម។ ជាធម្មតា ស៊ុតមួយផ្តល់​ឱ្យ​រាងកាយ​របស់​អ្នកនូវ វីតាមីន D ចំនួន ១១% ក្នុងអាហាររូបត្ថម្ភជាប្រចាំថ្ងៃ។ ហេតុនេះ​វា​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែល​ជ្រើសរើស​ស៊ុតសម្រាប់អាហារពេលព្រឹក ឬថ្ងៃត្រង់។

៥. ទឹកសណ្តែក ឬទឹកដោះគោអាល់ម៉ុន បើសិនជាអ្នកមិនអាចទទួលទានជាប្រភេទអាហារ ឬ​​ភេសជ្ជៈ​ដែល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ទេ អ្នកអាចសាកទទួលទាន ទឹកសណ្តែក ឬទឹកដោះគោអាល់ម៉ុន វិញម្តង។ ទន្ទឹមនឹងនេះ ទឹកសណ្តែក និងទឹកដោះគោអាល់ម៉ុន មានផ្ទុក វីតាមីន D ដល់ទៅ ២៥% និង សម្បូរ​ទៅ​ដោយ​ជាតិកាល់ស្យូម តាមកម្រិតស្តង់ដារសម្រាប់របបអាហារជាប្រចាំថ្ងៃ។

៦. ពងត្រី caviar សម្បូរទៅដោយ វីតាមីន B12 វីតាមីន B6 វីតាមីន D វីតាមីន A កាល់ស្យូម ជាតិ​ដែក និង សារធាតុ​ប្រូតេអ៊ីន ជាដើម។ វាជាជម្រើសដ៏ឆ្លាតវៃមួយក្នុងការជ្រើសរើស ពងត្រី caviar នេះជា​របបអាហាររបស់​អ្នក ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្នចំពោះការទិញប៉ះចំប្រភេទក្លែងក្លាយ និង​ចៀសវាង​យកពងត្រី caviar ទៅដុត ឬចម្អិន ក្នុងការទទួលទាន។

៧. ត្រីដែលសម្បូរខ្លាញ់ មិនមែន​គ្រប់ប្រភេទត្រីសុទ្ធ​តែ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទាំងអស់​នោះ​ទេ។ ប៉ុន្តែសម្រាប់ប្រភេទ ត្រីប្រា ត្រីសាម៉ុន ត្រីសាឌីន ត្រីដាវ ត្រីធូណា និង​ប្រភេទត្រី​សមុទ្រ​មួយ​ចំនួន សុទ្ធតែជាប្រភពវីតាមីន D ដ៏ល្អមួយ។ លើសពីនេះ ពួកវាផ្តល់​ឱ្យរាងកាយ​របស់​អ្នកនូវ​កម្រិត​អាហាររូបត្ថម្ភចំនួន ២០០% ប៉ុន្តែចំពោះអ្នកកំពុងសម្រកទម្ងន់ អ្នកអាច​ជ្រើសរើស​វិធីចម្អិនត្រីដ៏សមស្រប ដោយជៀសវាងការបំពង ជាដើម។

៨. ពពួកអាហារពេលព្រឹកជាប្រភេទធញ្ញជាតិ ចំពោះអ្នក​ដែលមានទម្លាប់​ហូប​អាហារ​ពេលព្រឹកជាប្រភេទពពួកធញ្ញជាតិ អ្នកអាចស្វែងរកប្រភេទដែលមានផ្ទុកនូវវីតាមីន D ដើម្បី​ពង្រឹង​កម្លាំង​ក្នុង​រាងកាយ​របស់អ្នក។ ទោះជាយ៉ាងណា អ្នកមិនត្រូវទទួលទាន​អាហារ​ប្រភេទ​នេះ​ជា​ប្រចាំឡើយ ដោយវាអាចបង្កនូវផលប៉ះពាល់មិនល្អដល់សុខភាពរបស់អ្នកបាន។ ជាពិសេស កុំភ្លេច​ត្រួតពិនិត្យ​គ្រឿងផ្សំ និងការណែនាំ មុននឹងទិញយកទៅទទួលទាន។

៩. ក្រូចច្របាច់ភ្លាមៗ ទឹកក្រូចច្របាច់ស្រស់ៗ​មួយកែវផ្ទុកវីតាមីន D ចំនួន ៤៥ IU ដែលអ្នកជំនាញ​ណែនាំ​ឱ្យ​ទទួលទានក្នុងបរិមាណ ៤០០ IU ជាប្រចាំថ្ងៃ។ គួបញ្ជក់ផងដែរថា ការដែល​ទទួល​វីតាមីន D លើសកម្រិតក៏អាចធ្វើឱ្យឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ ផ្ដោត​អារម្មណ៍​មិន​បានល្អ ព្រម​ទាំង ចុះខ្សោយដល់សម្ថភាពរាងកាយទាំងមូល៕

ប្រែសម្រួល៖ លីលី

ចុចអាន៖អាហារ ៨ ប្រភេទ នារីជប៉ុនតែងជឿថា ល្អសម្រាប់សុខភាព និងសម្រស់

ចុចអាន៖កំពូលអាហារ ៤ មុខ រួមចំណែកបង្ការជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម