សុខភាព
ពេលមានរបួស គួរថែទាំស្បែកបែបណា ទើបមិនផ្លែសាច់?
ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយ ដែលធ្វើឲ្យស្បែកយើងមានដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណាអាចបណ្តាលឱ្យយើងផ្លែសាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់?
របួសអាចបណ្តាលឲ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។

ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បីចៀសវាងផ្លែសាច់៖
១. លាងមុខរបួសជាមួយសាប៊ូ និងទឹក
ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃដើម្បីសម្អាតមេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។
២. រុំមុខរបួសជាមួយបង់រុំរបួស
បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទមុខរបួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សាស្បែកមុខរបួសឱ្យមានសំណើម។
៣. លាងមុខរបួសរាល់ថ្ងៃ
យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួសពីការឆ្លងមេរោគ និងផ្លែសាច់។ ពេលលាងមុខរបួស យើងគួរចៀសវាងជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។
៤. លាបថ្នាំការពារស្នាមសន្លាក
ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាមសន្លាកបីបួនដងក្នុងមួយថ្ងៃដើម្បីការពារមុខរបួសកុំឱ្យមានស្នាមដែលអាចបង្កឱ្យផ្លែសាច់។
៥. ចៀសវាងអេះមុខរបួស
នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុងអំឡុងពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមានស្នាម និងផ្លែសាច់។
ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកករយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យយើងរមាស់។
៦. ចៀសវាងឱ្យមុខរបួសត្រូវពន្លឺថ្ងៃ
តាមការសិក្សាបានឱ្យដឹងថា កាំរស្មីយូវីពីព្រះអាទិត្យអាចជំរុញឱ្យមុខរបួសមានស្នាម ធ្វើឱ្យស្នាមប្រែជាពណ៌ក្រមៅ និងឡើងក្រាស់។ ដូច្នេះ យើងគួរចៀសវាងឱ្យមុខរបួសត្រូវកម្តៅថ្ងៃដោយស្លៀកសម្លៀកបំពាក់បាំងមុខរបួស ឬរុំមុខរបួសជាមួយបង់រុំរបួស ឬបង់បិទរបួស។
លើសពីនេះទៅទៀត ក្រោយពេលមុខរបួសជាសះស្បើយ យើងអាចលាបឡេការពារកម្តៅថ្ងៃលើមុខរបួសដើម្បីការពារមុខរបួសពីការប្រែជាពណ៌ខ្មៅ និងឡើងក្រាស់ដោយសារត្រូវកម្តៅថ្ងៃ។

៧. ចៀសវាងជក់បារី
ការជក់បារីអាចបង្កើនបរិមាណកាបូនម៉ូណូអុកស៊ីតនៅក្នុងចរន្តឈាម ដែលធ្វើឱ្យរំហូរអុកស៊ីសែននៅក្នុងសរសៃឈាមយើងថយចុះដែលជាហេតុធ្វើឱ្យរបួសក្រជា និងមានស្នាម។ ម្យ៉ាងទៀត កាបូនម៉ូណូអុកស៊ីតក៏ធ្វើឱ្យស្បែកមុខរបួសប្រែជាពណ៌ក្រមៅដែរ។
ជាទូទៅផ្លែសាច់កើតឡើងដោយសារមុខរបួសដែលត្រូវការពេលយូរក្នុងការជាសះស្បើយ និងលើមុខរបួសដែលក្លាយ ដូច្នេះការថែទាំមុខរបួសឱ្យឆាប់ជាអាចកាត់បន្ថយការផ្លែសាច់បាន៕
ចុចអាន៖អ្នករាងស្គមៗ ខ្វះអាហារូបត្ថម្ភ អាចប្រឈមបញ្ហាសុខភាពទាំងនេះ
ចុចអាន៖កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


