KPT+
១០ វិធី លុបស្នាមសាក់ចេញពីដងខ្លួន បានយ៉ាងមានប្រសិទ្ធភាព
មុនសម្រេចចិត្តសាក់ទៅលើស្បែក ត្រូវពិចារណាឲ្យម៉ត់ចត់ ព្រោះវានឹងនៅជាមួយយើងជារៀងរហូត។ ម៉្យាងវិញទៀត អ្នកអាចស្រលាញ់សាក់នោះរយៈពេលខ្លី ហើយក៏អាចមានវិប្បដិសារី នៅពេលក្រោយផងដែរ។
រឿងដែលពិបាកនោះគឺ ការលុបសាក់នេះឯង ហើយរាល់ថ្ងៃនេះ ផលិតផលបិទបាំង ឬលុបស្នាមសាក់មានច្រើនជម្រើសណាស់ ប៉ុន្តែផលិតផលទាំងនោះនាំឲ្យមានការឈឺចាប់ ខ្លះទៀតប្រើពេលយូរ បើមិនចឹងគឺថ្លៃ។
ខាងក្រោមនេះជា វិធីលុបសាក់ទាំង ១០របៀប ដែលអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព៖
១.បាញ់កាំរស្មី គ្នាយើងភាគច្រើនបានដឹងពីវិធីនេះហើយ ការបាញ់កាំរស្មីអាចលុបសាក់បាន ១០០% និងបង្កឲ្យមានស្នាមបន្ទាប់ពីបាញ់រួច។ វាមានតម្លៃថ្លៃ និងឈឺខ្លាំងទៅលើស្បែករបស់យើងថែមទៀត។

២.គ្រឿងផាត់មុខបិទបាំងស្លាកស្នាម ការប្រើប្រាស់ផលិតផលយកមកបិទបាំងក៏ងាយស្រួលម្យ៉ាងដែរ មិនមានការឈឺចាប់ មិនចំណាយប្រាក់ច្រើន គ្មានស្នាមទៀតផង ផលិតផលនោះត្រូវមានសមត្ថភាព ក្នុងការបិទបាំងបានក្រាស់ល្អ មិនមែនសម្រាប់មុខធម្មតាឡើយ។
៣. ក្រមួនឈ្មោះ Wrecking Balm អ្នកអាចប្រើប្រាស់ផលិតផលនេះ មកលាបនៅលើសាក់ដែលអ្នកចង់លុប គ្រាន់តែថាវាចំណាយពេលយូរ ហើយថ្លៃទៀតផង ប៉ុន្តែគ្មានការឈឺចាប់។
៤.ការវះកាត់ ជាវិធីដែលឈឺដល់ថ្នាក់គេងពេទ្យពីរបីថ្ងៃឯណោះ ហើយលឿន ណាមួយក៏មិនសូវថ្លៃដែរ។ វិធីនេះត្រូវបានគេប្រើប្រាស់ច្រើនគួរសម។ មានតម្លៃអាស្រ័យលើទំហំសាក់។
៥.ស្រ្កាប់អំបិល ចំពោះវិធីនេះគឺលុបសាក់តាមរបៀបជម្រុះកោសិកាចោល អ្នកអាចប្រើស្ក្រាប់អំបិលក្នុងរយៈពេលយូរដើម្បីជូតស្នាមសាក់ចេញ ប៉ុន្តែអ្នកក៏ត្រូវប្រយ័ត្នផងដែរ ដើម្បីកុំឱ្យប៉ះពាល់ស្បែកខ្លាំងពេក។ វិធីសាស្ត្រនេះមិនថ្លៃទេ ប៉ុន្តែអាចបន្សល់ទុកនូវការខូចខាតយូរអង្វែងលើស្បែករបស់អ្នក។ តម្លៃសមរម្យ ហើយឈឺតិចតួច។
៦.អំបិល និងទឹកក្រូចឆ្មា ក្រៅពីបាញ់កាំរស្មី វិធីធម្មជាតិក៏មានដែរ គឺអំបិលនិងក្រូចឆ្មា។ របៀបធ្វើ៖ អំបិល ១ខាំលាយជាមួយទឹកក្រូចឆ្មា កូរចូលគ្នាឲ្យក្លាយជាល្បាយមួយ យកសម្លីមកជ្រលក់ ជូតទៅលើសាក់រយៈពេល ៣០នាទីទៅមួយម៉ោង រួចលាងទឹកក្ដៅអ៊ុនៗជាការស្រេច។

៧.គ្រីមលុបសាក់ម៉ាក់ Profade គ្រីមនេះអាចលុបសាក់បានក្នុងរយៈពេល ៣-៩ខែ គ្រីមមួយឈុតមានបីមុខសម្រាប់ប្រើប្រាស់។ គ្រីមទីមួយមាននាទីធ្វើឲ្យស្បែកទទួលយកគ្រីមទីពីរបាន។ គ្រីមទីពីរមាននាទីបំបែកទឹកថ្នាំដែលមាននៅក្រោមស្បែករបស់អ្នក។ ចំណែកឯគ្រីមចុងក្រោយ មាននាទីបំបាត់ស្នាមសាក់ចេញពីស្បែកអ្នកតែម្ដង។
៨.ការលុបស្នាមសាក់ដោយជាតិអំបិល អ្នកអាចសាកល្បងវិធីនេះ ដើម្បីបំបាត់ស្នាមសាក់ វាជាវិធីដូចគ្នា ប៉ុន្តែគេចាក់ទឹកអំបិល ជំនួសពណ៌វិញ។ អំបិលដែលចាក់ចូលនោះ អាចទាញស្បែកចេញពីស្បែករបស់អ្នកថ្នមៗ ដោយមិនបង្កឱ្យអ្នកឈឺខ្លាំង។ ស្បែករបស់អ្នកក៏នឹងនៅដដែល។ វាអាចចំណាយពេលរហូតដល់ ៤-៦សប្តាហ៍ សម្រាប់ដំណើរការនេះ។
៩.ទឹកឃ្មុំ គ្រឿងផ្សំដ៏ល្អបំផុតសម្រាប់លុបសាក់គឺ ទឹកឃ្មុំនេះឯង។ របៀបធ្វើ៖ យកជែលប្រទាលកន្ទុយក្រពើ អំបិល យ៉ាអ៊ួរគ្មានជាតិស្ករ និងទឹកឃ្មុំ លាយចូលគ្នាលាបទៅលើស្បែក ដែលសម្អាតបានស្អាត។
១០.ក្រូចឆ្មា វិធីធម្មជាតិមួយទៀតគឺប្រើប្រាស់ក្រូចឆ្មា។ របៀបធ្វើ៖ សម្អាតបរិវេណសាក់ដែលត្រូវលុបឲ្យបានស្អាត ហើយយកក្រូចឆ្មាមកដុស រួចចាំដល់ស្បែកកន្លែងនោះស្ងួត យើងលាងវាជាមួយទឹកក្ដៅឧណ្ណៗ។

គួររំលឹកដល់ប្រិយមិត្តអ្នកអានថា មុននឹងសម្រេចចិត្តសាក់ មិនថាសាក់ចិញ្ចើម ឬបបូរមាត់ក៏ដោយ ត្រូវពិចារណាឲ្យបានច្បាស់លាស់មុនសាក់ ព្រោះថានៅថ្ងៃណាមួយដែលអ្នកចង់លុបវាចេញ វាពិបាកដល់អ្នកទាំងឈឺចាប់ ខាតពេលវេលា និងចំណាយថវិកា៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
ចុចអាន៖កុំចាក់សាក់តាមគ្នា បើអ្នកមិនទាន់ដឹង៣ចំណុចនេះនៅឡើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ