សុខភាព
ងើបពីគេងមិនសូវស្រួលខ្លួន មកពីមូលហេតុ ៧ ចំណុចនេះ
យោងទៅតាមអ្នកជំនាញបានឲ្យដឹងថា មូលហេតុនាំឲ្យឈឺពេលងើបពីគេងមានច្រើនយ៉ាងអាចមកពីការរស់នៅ ការហូបចុក និងសុខភាពផ្លូវចិត្ត ។ ៦ ចំណុចនេះអាចជាហេតុផលមួយក្នុងបញ្ហារបស់លោកអ្នក ៖
១. គេងមិនទៀតទាត់

ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារនាំឲ្យ ឡើងគីឡូ ឈឺពោះ ផ្លូវចិត្តមិនល្អ និងប្រឈមមុខនឹងជំងឺវង្វេង ។
២. ជាតិស្ករធ្លាក់ចុះ
ជាតិស្ករក្នុងឈាមធ្លាក់ចុះបណ្តាលឱ្យមានអារម្មណ៍គ្មានថាមពលទាប និងខ្សោយ ។ បញ្ហានេះអាចមកពីការបរិភោគមិនគ្រប់គ្រាន់ ឬបង្អត់អាហារ ។
៣. ច្រាលអាស៉ីត
កត្តាធ្វើឲ្យជាតិអាស៉ីតច្រាលមគឺញ៉ាំច្រើនពេក អ្នកនឹងទទួលអារម្មណ៍ក្រហាយទ្រូង និងចង់ក្អួត ។

៤. ខ្វះជាតិទឹក
ជាពិសេសសំដៅទៅលើអ្នកសេពគ្រឿងស្រវឹងតែម្ដង ព្រោះគ្រឿងស្រវឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកពីរាងកាយនាំឲ្យមុខចាស់ជាងវ័យ និងរលាកផ្លូវដង្ហើមជាដើម ។
៥. ជំងឺថប់បារម្ភ
ពោះវៀន ឬប្រព័ន្ធរំលាយអាហាររបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធសរសៃប្រសាទកណ្តាល និងខួរក្បាល ។ រាល់ពេលរំភើប ឬភ័យជិតដល់ថ្ងៃសំខាន់ អ្នកទទួលអារម្មណ៍ឆ្អល់ពោះជាមិនខាន ។
៦. តឹងច្រមុះ
តឹងច្រមុះដាក់សម្ពាធលើត្រចៀកខាងក្នុងរបស់អ្នកនាំឱ្យឈឺក្រពះ និងក្អួតចង្អោរ ។ សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេសណែនាំឲ្យ ស្រូបខ្យល់អាកាសបរិសុទ្ធ ញ៉ាំម្ទេស ឬតែខ្ញីដើម្បីជួយសម្រួល ។

សម្រាប់អាការៈធ្ងន់ធ្ងរពិបាកដោះស្រាយ ឬរកមូលហេតុមិនឃើញ អ្នកគួរតែរកពេទ្យជំនាញពិភាក្សា និងឆែកសុខភាពរកដំណោះស្រាយកាន់តែឆាប់ កាន់តែល្អ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មូលហេតុធំៗ ៨ យ៉ាង នាំឲ្យគេងមិនសូវលក់ និងវិធីព្យបាល
ចុចអាន ៖ ចេះរបៀបក្រោកពីគេងត្រឹមត្រូវ ដឹងតែបានផលល្អច្រើនដល់សុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


