កូវីដ-១៩
ក្តៅៗ ទីបំផុត ឥណ្ឌា ចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ហើយ
នៅទីបំផុត ប្រទេសឥណ្ឌា បានចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកហើយ។

អាជ្ញាធរបានអនុម័តថ្នាំគ្រាប់ 2-DG ហើយវាត្រូវបានប្រើជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ទូទាំងរដ្ឋធានីដែលី។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា វានឹងមានអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនដែលរងទុក្ខដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់មួយចំនួនកំពុងព្រមានថា មិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីគាំទ្រការអនុម័តជាបន្ទាន់ លើថ្នាំសម្រាប់ជាការព្យាបាលជំងឺកូវីដ-១៩នេះទេ។
ថ្នាំ 2-deoxy-D-glucose ឬ 2-DG ត្រូវបានបង្កើតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍផ្នែកការពារជាតិ (DRDO) ដោយសហការជាមួយក្រុមហ៊ុនឱសថ Dr Reddy’s។

រដ្ឋាភិបាលបាននិយាយថា “លទ្ធផលនៃការសាកល្បងបានបង្ហាញថា ម៉ូលេគុលនេះ អាចជួយឲ្យអ្នកជំងឺជាសះស្បើយពីវីរុសកូវីដ-១៩កាន់តែលឿន និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន”។
ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា កង្វះទិន្នន័យអំពីប្រសិទ្ធភាពរបស់ថ្នាំក្នុងការសាកល្បងលើមនុស្ស បានបង្កឲ្យមានសំណួរអំពីប្រសិទ្ធភាពរបស់វា។

បច្ចុប្បន្ននេះ មិនទាន់មានថ្នាំផ្លូវការសម្រាប់ការព្យាបាលជំងឺកូវីដ-១៩ទេ ហើយថ្នាំដែលត្រូវបានប្រើដើម្បីបន្ធូរបន្ថយរោគសញ្ញា កំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា។
ជាមួយករណីឆ្លងជាង២៤លានករណី និងមនុស្សស្លាប់ ២៧០,០០០នាក់ ពេលនេះ ឥណ្ឌាគឺជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតដោយសារជំងឺកូវីដ-១៩នៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន