Connect with us

ព័ត៌មានជាតិ

លោកស្រី​យក់​សម្បត្តិ​ ៖​ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ក្រសួង​បានធ្វើ​តេស្ត​បាន​ជាង​១​ពាន់​នាក់​ហើយ​

បានផុស

នៅ

​ភ្នំពេញ​ ៖​ លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ឲ្យ​ដឹងថា​ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ក្រសួង​បាន​ធ្វើ​តេស្ត​បាន​ចំនួន​១០៨៣​នាក់​ហើយ​ក្នុងចំណោម​ដល់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​កន្លងទៅ​។

​នេះ​គឺជា​ការធ្វើ​តេស្ត​លើក​ទី​៣​ហើយ​ខណៈ​លើក​ទី​១​បានធ្វើ​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​និង​លើក​ទី​២​ធ្វើ​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ហើយ​ក្រ សួង​នឹង​ធ្វើជា​លើក​ទី​៤​ដែលជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​មាន​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​សរុប​ចំនួន​តេស្ត​ដែល​បានធ្វើ​វិភាគ​មាន ២៥៦៧ វត្ថុ​សំណាក (​ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១៧៤១​នាក់ និង​លើក​ទី​២​ចំនួន​៨២៦​នាក់​) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង ០៧​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០២​នាក់ (​ស្ត្រី ៦១​នាក់ និង​បុរស ២៤១​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន ២៨៩​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម