ព័ត៌មានជាតិ
ការជីកស្តារប្រឡាយអូរខ្សាច់ ប្រវែងជិត១៧គីឡូម៉ែត្រ ជិតបញ្ចប់ហើយ ជាប្រឡាយមានសារៈសំខាន់មិនឲ្យទឹកហូរចូលក្រុង
ប្រឡាយអូរខ្សាច់ គឺជាប្រឡាយមួយមានសារៈសំខាន់បំផុត ក្នុងការរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤ និងនៅមុខព្រលានយន្តហោះភ្នំពេញ ដោយមើលឃើញពីសារៈសំខាន់នេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង ជាអភិបាល បានជំរុញឲ្យមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ជីកស្តារប្រឡាយនេះឡើងវិញ ដែលមានប្រវែងរហូតជិត១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល និងបន្តហូរចូលទៅក្នុងបឹងតាម៉ោកតែម្តង ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា គម្រោងស្តារព្រែកអូរខ្សាច់នេះមានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង១៤,៧៥០ម៉ែត្រ ដោយចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោកតែម្ដង។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា ប្រឡាយអូរខ្សាច់ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើឲ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិចលង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង នាពេលកន្លងមក។

លោក ម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២០ ហើយគិតមកដល់ត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជីកស្តារ បានជាង១៥គីឡូម៉ែត្រហើយ ពោលគឺនៅសង់តែ២គីឡូម៉ែត្រទៀតប៉ុណ្ណោះ គម្រោងនេះនឹងត្រូវបានបញ្ចប់៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


