Connect with us

ព័ត៌មានជាតិ

បុរស​ចំណាស់ម្នាក់​កើត​​ជំងឺ​កូវីដ១៩ ស្លាប់​លើ​រថយន្ត​​ ពេលកូន​ចៅ​ដឹកទៅកាន់មន្ទីរពេទ្យ

បានផុស

នៅ

បុរសវ័យ ៦៤ឆ្នាំម្នាក់​កើត​ជំងឺកូវីដ១៩ បានស្លាប់ពេលសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យ នៅថ្ងៃទី ១០ ខែមិថុនានេះ ។

នេះជាករណីស្លាប់លើកដំបូងនៅក្នុងខេត្តកោះកុង ហើយត្រូវបានមន្ត្រីសុខាភិបាល​ដឹកជញ្ជូនទៅ​បូជា​នៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ក្រុមគ្រូពេទ្យរកឃើញថា សាច់ញាតិសាកសពក្នុងចំណោម ៦ នាក់ មាន២នាក់វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង បានឱ្យដឹងថា បុរសវ័យ ៦៤ ឆ្នាំ ឈ្មោះ ចាន់ លី បានស្លាប់នៅលើរថយន្តពេលសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យនៅវេលាម៉ោង ៧៖៣០ នាទីព្រឹក​ថ្ងៃទី ១០ ខែមិថុនា ដោយសារជំងឺកូវីដ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីសុខាភិបាល កំពុងដុតដៃដុតជើង​តាមដានរកអ្នកដែល​ជាប់​ពាក់ព័ន្ធនឹងអ្នកស្លាប់ជាច្រើននៅតំបន់វង់កាថៈ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ជាពិសេស មនុស្សប៉ះពាល់ផ្ទាល់ ឬប្រយោលក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គ្រាដែលកូនប្រសារបុរស​វ័យចំណាស់ដែលស្លាប់បម្រើការងារនៅការិយាល័យរដ្ឋបាលនៅរោងចក្រKKN។

សពបុរសចំណាស់ឈ្មោះ ចាន់ លី ត្រូវបានយកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ រសៀលនេះហើយ។ ដោយឡែកក្រុមគ្រួសារសាច់ញាតិដែលរកមិនឃើញវិជ្ជមានកូវីដចំនួន៥នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក​នៅចម្ការរបស់ពួកគេនៅតំបន់វង់កាថៈ។

ប្រវត្តិរបស់អ្នកជំងឺគឺធ្វើដំណើរមកពីរាជធានីភ្នំពេញរយៈពេល៤ថ្ងៃហើយដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេនៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង។ នេះបើតាម ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក​ខេត្តកោះកុង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តរូបនេះ ពន្យល់ដែរថា អំឡុងពេល៤ថ្ងៃកន្លងទៅ បុរសដែល​បាត់បង់ជីវិត​គឺមានអាការៈដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយ​សារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវ​ជាបន្ទាន់មួយមិន​អនុញ្ញាត​ឱ្យយកទៅធ្វើបុណ្យនៅផ្ទះឡើយចៀសវាងការឆ្លងរីករាលដាលដល់សហគមន៍បន្ថែម៕ អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម