កូវីដ-១៩
ខេត្តព្រៃវែងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់បន្ថែម
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ។
រដ្ឋបាលខេត្តបញ្ជាក់ថា ក្រុង ស្រុក ដែលរកឃើញករណីវិជ្ជមានកូវីដនោះមាន ១- ក្រុងព្រៃវែង ចំនួន៨នាក់។ ២- ស្រុកព្រះសេ្តច ចំនួន៩នាក់។ ៣-ស្រុកពារាំង ចំនួន៧នាក់ ។ ៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់ ។ ៥- ស្រុកកំចាយមារ ចំនួន៤នាក់ ។ ៦- ស្រុកស៊ីធរកណ្ដាល ចំនួន៤នាក់ ។ ៧- ស្រុកពាមជរ ចំនួន៣នាក់ ។ ៨- ស្រុកពោធិ៍រៀង ចំនួន២នាក់ ។ ៩- ស្រុកកញ្ចៀច ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
រដ្ឋបាលខេត្តក៏សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
អត្ថបទ ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


