Connect with us

ព័ត៌មានជាតិ

អ្នកភូមិតំបន់ដាច់ស្រយាលមួយនៅឥណ្ឌាមិនទាន់ហ៊ានទៅចាក់វ៉ាក់សាំងកូវីដ ព្រោះខ្លាចព្រះខឹង

បានផុស

នៅ

Malana ភូមិដាច់ស្រយាលក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា មានមនុស្សតែ ៣៦ នាក់ប៉ុណ្ណោះ ដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ នៅក្នុងភូមិដែលមានប្រជាជនជាង ២,២០០ នាក់។ នេះបើតាមការចុះផ្សាយដោយ គេហទំព័រ Al Jazeera កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា កន្លងទៅ។

ការអាក់ខាននេះ ដោយសារអាជ្ញាធរប្រឹក្សាភូមិខាងសាសនា អះអាងថា អាទិទេពក្នុងតំបន់ឈ្មោះ Jagadamani Rishi មិនទាន់យល់ព្រមទេ។ អ្នកភូមិប្រាប់ទៀតថា ពួកគាត់ត្រូវប្រើពេល ៥ខែ ធ្វើពិធីបួងសួង និងដាក់ញត្តិសុំអាទិទេព ដើម្បីទទួលការយល់ព្រមពីអាទិទេព ទម្រាំបានភ្លើងខៀវនៅពាក់កណ្ដាលខែ ឧសភា កន្លងទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម