Connect with us

ព័ត៌មានជាតិ

ក្រសួងប្រកាសឱ្យពលរដ្ឋ​សាកល្បងប្រើ​កម្មវិធី Khmer ASR ទើបបង្កើតថ្មី អាចបម្លែង​សំឡេង​ទៅជា​អត្ថបទ

បានផុស

នៅ

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​១១​ ខែមិថុនា​ បានឱ្យដឹងថា តាមរយៈ​ការស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​ភាសា​បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល ​កម្ពុជា​បាននឹងកំពុង​បង្កើត​កម្មវិធី​ប​ម្លែ​ង​សំឡេង​ទៅជា​អត្ថបទ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត បាន ៩០ភាគរយហើយ។

​កម្មវិធី​នេះអាច​ប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ android និង iosក្នុងការ​ប​ម្លែ​ង​សំឡេង​និយាយ​ដោយផ្ទាល់​ជា​ភាសា​ខ្មែរ​ ឬ​ពី​ឯកសារ​សំឡេង​ក្នុង​ទម្រង់​ជាwav, mp3 ,m4a និង​ogg ទៅជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ​ ដើម្បី​ជា​ជំនួយ​ដល់​ការសរសេរ​អត្ថបទ​ឲ្យ​កាន់តែ​ឆាប់រហ័ស​ និង​ងាយ​ស្រួល​។​ អត្ថបទ៖ សំ អឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម