ព័ត៌មានជាតិ
តាវ័យចំណាស់ម្នាក់ ល្បួងក្មេងស្រីយកទៅរំលោភនៅទ្រុងមាន់ បាន៣ដងទើបបែកការ
តាវ័យចំណាស់ម្នាក់ បានល្បួងក្មេងស្រីយកទៅរំលោភបានសម្រេច៣ដង ទើបបែកការត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា តាវ័យចំណាស់នោះ ឈ្មោះ ឆុត ឆាត់ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកក្មេងរងគ្រោះមានឈ្មោះ ត រ ស អាយុ១៤ឆ្នាំ ស្រុកអូរជ្រៅ ឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ហើយរស់នៅជាមួយជីដូនចាស់ជរា។

លោកអធិការបានបញ្ជាក់ថា ថ្ងៃកើតហេតុនោះ ដោយអ្នកជិតខាង ឈ្មោះ វឿង តឿង ភេទស្រីអាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថា តា ឆុត ឆាត់ បានរំលោភនាង ក្រោយពីឭដូច្នោះ ឈ្មោះ វឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ។ លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែន នៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន បានសម្រេចចំនួន៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដោយលួងលោមឲ្យលុយនាង លើកទី១ចំនួន២០,០០០រៀល, លើកទី២ ចំនួន១០,០០០រៀល និងលើកទី៣ចំនួន២០,០០០រៀល។
លោកស្រីឧត្ដមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ បានត្រូវបានកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


