Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ចាត់ទុក​មរណភាពព្រឹទ្ធាចារ្យ ឯម ធាយ គឺជាការបាត់បង់មត៌កដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យខ្មែរ

បានផុស

នៅ

សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាមរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយគឺជាបាត់បង់​មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។

សម្តេចតេជោបានមានប្រសាសន៍បន្តថាពេញមួយជីវិតរបស់គាត់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតបានលះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយនិងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសាររំលែកទុក្ខផ្ញើជូនលោកស្រីថោងគឹមអានព្រមទាំងក្រុមគ្រួសារនៅថ្ងៃទី១៤មិថុនានេះ សម្តេច នាយករដ្ឋមន្ត្រីបាន សរសេរថា «ខ្ញុំនិងភរិយាមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាឧបាសិកាព្រឹទ្ធាចារ្យទេវនា​ដនិម្មិត​ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំដោយរោគាពាធនាវេលាម៉ោង ០០៖២០ នាទីរំលងអធ្រាតថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១»។

សម្តេចបានសរសេរទៀតថា « ក្នុងវេលាប្រកបដោយសមានទុក្ខនេះខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្ដាយស្រ​ណោះអាឡោះអាល័យចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតដែលជាការបាត់បង់នូវម្ដាយជីដូនប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតនិងជាព្រឹទ្ធាចារ្យសិល្បៈការិនីដ៏ឆ្នើមដែលជាមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ»។

សម្តេច បានបញ្ជាក់ថាពេញមួយជីវិតរបស់គាត់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតបានលះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយនិងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

ជាចុងក្រោយ សម្តេចបានលើកឡើងថា«ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតឯមធាយសូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។

ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតក​មនុស្ស​រស់ថ្នាក់​ជាតិ​ឯក​ទេស​របាំ​ក្បាច់​បុរាណ​ខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស)  ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម