ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ ស្លាប់ដោយសារត្រូវក្តាមខាំឲ្យរបួស ក្រោយឆ្លងបាក់តេរីមួយប្រភេទ
យោងតាមកាសែត The Paper ឧបទ្ទវហេតុនេះបានចាប់ផ្តើមនៅពេលដែលបុរសជនជាតិចិន កំពុងរៀបចំក្តាមបៃតងនៅផ្ទះ។ ចៃដន្យគាត់ត្រូវក្ដាំខាំដៃឆ្វេង បណ្តាលឲ្យរបួសស្រាល ដំបូងគាត់គិតថាគ្មានគ្រោះថ្នាក់អ្វីទេ និងគ្រាន់តែប្រើបង់រុំធម្មតាដើម្បីគ្របវា ហើយបន្តជីវិតធម្មតាដូចសព្វដង។

ប៉ុន្តែក្នុងរយៈពេល ២៣ ម៉ោង ដៃរបស់គាត់ចាប់ផ្តើមហើម និងប្រែជាក្រហម ខ្ទុះចាប់ផ្តើមហូរចេញពីមុខរបួស ហើយស្រាប់ក្តៅខ្លួនឡើងមក ទើបក្រុមគ្រួសារបញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ វេជ្ជបណ្ឌិតនិយាយថា ពិរុទ្ធជនពិតប្រាកដគឺ Vibrio Vulnificus ដែលជាបាក់តេរីដែលត្រូវបានគេស្គាល់ថា បណ្តាលឲ្យមានការរលាក necrotising fasciitis ដែលជាការឆ្លងដែលបំផ្លាញជាលិកាទន់នៃរាងកាយ។
ក្រោយមក ស្ថានភាពរបស់គាត់កាន់តែអាក្រក់ក្នុងរយៈពេលមួយម៉ោងប ន្ទាប់ពីត្រូវបានគេអនុញ្ញាតឲ្យចូលចម្រាកក្នុងមន្ទីពេទ្យ។ មេរោគបានបង្កើត necrosis (ការស្លាប់នៃជាលិការាងកាយ) ជាលិកាស្បែក។ ស្បែកប្រែជាខ្មៅ ហើយមានខ្ទុះចេញមក ហើយចូលទៅក្នុងស្ថានភាពនៃការឆក់ទឹកកាមក្នុងរយៈពេល ២៤ម៉ោង។
បើទោះបីជាការវះកាត់សង្គ្រោះបន្ទាន់ ត្រូវសម្អាតមុខរបួសជាច្រើនដងក៏ដោយ ហើយចុងក្រោយ ដៃឆ្វេងត្រូវកាត់ផ្តាច់។ ប៉ុន្តែការឆ្លងមិនអាចគ្រប់គ្រងបានទេ។ គាត់បានស្លាប់នៅថ្ងៃទីប្រាំបួនបន្ទាប់ពីការរងរបួសដំបូង។
បាក់តេរី Vibrio vulnificus រស់នៅក្នុងទឹកសមុទ្រ ភក់ និងអាហារសមុទ្រ ជាពិសេសអយស្ទ័រ និងក្តាម។ វាអាចឆ្លងទៅមនុស្សតាមរយៈរបួស ឬពីការបរិភោគអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន។
យោងតាមគ្លីនិក Cleveland អត្រាមរណភាពពីបាក់តេរីនេះគឺលើសពី ៥០% ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា ហើយបន្ទាប់ពី ៧២ ម៉ោង ការរស់រានមានជីវិតត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ វេជ្ជបណ្ឌិតនិយាយថា បាក់តេរីនេះគំរាមកំហែងជាចម្បងដល់អ្នកដែលមានប្រព័ន្ធការពារខ្សោយ ដូចជាអ្នកមានជំងឺទឹកនោមផ្អែម ក្រលៀន ឬជំងឺថ្លើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖របាំងមុខស្លឹកឈូក កំពុងពេញនិយមពីប្រជាជន ចិន ពាក់គេចពីកម្ដៅ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


