ព័ត៌មានជាតិ
ជាងផ្សារដែកម្នាក់ធ្លាក់ពីអគារខុនដូរកំពុងសាងសង់ស្លាប់ភ្លាមៗ
បុរសជាជាងផ្សារដែកម្នាក់ បានធ្លាក់ពីអគារខុនដូរកំពុងសាងសង់មួយកន្លែងស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចអគារខុនដូរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសដែលស្លាប់មានឈ្មោះ សែន វិបុល អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសន្តិសុខដែរយាមនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គាត់ឃើញបុរសម្នាក់ជាជាងផ្សារដែកបានឡើងទៅផ្សារដែក មិនដឹងយ៉ាងមិចស្រាប់តែធ្លាក់ពីលើអគារខុនដូរដែលទើបសាងសង់ ពីជាន់ទី៦ចុះមកក្រោម បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហើយភ្លាមៗនោះសន្តិសុខយាមនៅអគារខុនដូរ ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ។

ក្រោយពីសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងបានទាក់ទងទៅការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារខុនដូរពិតប្រដកមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


