សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្តុកកាបូបស្ពាយ និង ខោអាវ ១ កន្លែង ជាប់គាំងយុវតីម្នាក់ តែសមត្ថកិច្ចសង្គ្រោះទាន់ពេល ក្បែរផ្សារសុវណ្ណា
ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះស្តុកកាបូបស្ពាយ និង ខោអាវ ១ កន្លែង បណ្ដាលឲ្យជាប់គាំងយុវតីម្នាក់ នៅជាន់ទី ១ តែត្រូវសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ P-55 តាមបណ្ដោយផ្លូវ ផ្លាទីនឹម សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំអណ្ដាតភ្លើងតែម្ដង បង្កឲ្យផ្អើលឆោឡោពលរដ្ឋក្បែរខាងយកបំពង់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែគ្រប់គ្រងមិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយបាញ់ពន្លត់ និងសង្គ្រោះយុវតីដែលនៅជាប់ខាងលើ។ ភ្លាមៗ សមត្ថកិច្ចជំនាញ បាន មកដល់ទីតាំងសម្រុកឡើងទៅជួយសង្គ្រោះយកយុវតីដែលជាប់នៅជាន់ទី ១ ចុះមកក្រោម បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះដោយសុវត្ថិភាព។

អគ្គិភ័យនេះបង្កការខូចខាត កាបូបស្ពាយ ខោអាវ រួមនឹងសម្ភារៈមួយចំនួនតូច តែមិនរាលដាលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៤ គ្រឿង និងរថយន្តជំនួយទីក្រុងអូឡាំព្យា ២ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


