សន្តិសុខសង្គម
ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ ១ កន្លែង ពាក់ព័ន្ធការឆបោកប្រាក់អតិថិជនជាច្រើននាក់
កម្លាំងសមត្ថកិច្ចនគរបាល នៃក្រុមការងារ Hotline Scam 24/7 ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីអនុវត្តវិធានការច្បាប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ពីអតិថិជនជាច្រើននាក់។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ.ស.ប ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាង ២០ ករណី ដែលចោទប្រកាន់ថា ក្រុមហ៊ុនទេសចរណ៍ខាងលើបានទទួលប្រាក់ពីអតិថិជន ដើម្បីរៀបចំដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែមិនបានអនុវត្តតាមកិច្ចសន្យា និងមិនបានរៀបចំដំណើរកម្សាន្តជូនអតិថិជនដូចការសន្យានោះឡើយ។

ដោយឡែកតាមការស៊ើបអង្កេត បានបង្ហាញថា ក្រុមហ៊ុន VR SMILE TOUR AND TRAVEL Co.,Ltd មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញអតិថិជន ដោយផ្តល់ជូនកញ្ចប់ដំណើរកម្សាន្តតម្លៃទាប និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម ប៉ុន្តែបន្ទាប់ពីទទួលប្រាក់ហើយ មិនបានបំពេញកាតព្វកិច្ចដូចការសន្យានោះទេ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់តាមបែបបទ។

សមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះពីករណីស្រដៀងគ្នា ឬមានពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ សូមធ្វើការដាក់ពាក្យបណ្តឹងបន្ថែម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បានពេញលេញ និងការពារសិទ្ធិរបស់ជនរងគ្រោះ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


