Connect with us

សន្តិសុខសង្គម

នគរបាលរាជធានី បង្ហាញមុខជនសង្ស័យ ២៧ នាក់ ពាក់ព័ន្ធបទល្មើស ០៨ ករណី

បានផុស

នៅ

នាព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៦ នេះ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យចំនួន ២៧ នាក់ ពាក់ព័ន្ធបទល្មើស ០៨ ករណី មកបើកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញមុខជនសង្ស័យជាសាធារណៈនេះ បន្ទាប់ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ នគរបាលខណ្ឌចំនួន ០៥ បានបើកការស្រាវជ្រាវរយៈពេល ០៣ ថ្ងៃ បង្រ្កាបជនសង្ស័យ ២៧ នាក់ ពាក់ព័ន្ធបទល្មើស ០៨ ករណី។

នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការខណ្ឌទាំង ១៤ ត្រូវបង្ការ និង ទប់ស្កាត់ រាល់បទល្មើសដែលកើតឡើងក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

នគរបាល បានបន្តថា ចំពោះការយកជនសង្ស័យមកបង្ហាញមុខនេះមានការចូលរួមពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ ខណ្ឌព្រែកព្នៅ , ខណ្ឌ ០៧ មករា , ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌចំការមន , ខណ្ឌបឹងកេងកង ដោយរួមមានបទល្មើសឃាតកម្ម ០១ ករណី , ហិង្សា ០៣ ករណី , លួច ០៤ ករណី និង ដកហូតវត្ថុតាង ដុំថ្ម និង កាំបិតកែច្នៃ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៧ នាក់ ត្រូវបានសមត្ថកិច្ចតាមបណ្តាខណ្ឌ នាំយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម