ព័ត៌មានជាតិ
ចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ឆបោកប្រាក់រត់ការជាង២ម៉ឺនដុល្លារ
សមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមិថុនា នេះ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ប៉ូលិស ហង្ស វណ្ណៈ អាយុ៤១ ដែលជាមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ បម្រើការងារនៅក្រសួងមហាផ្ទៃ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ការចាប់ខ្លួនជនសង្ស័យរូបនេះគឺបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ម៉ៅ ស៊ីណា ចៅក្រ មស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវបានចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចស្ថានីយ៍ ប្រេងឥន្ទនៈសូគីមិច លើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដែលបទល្មើសព្រហ្ម ទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកឧត្តមសេនីទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយកលុយគេចំនួ ន ២២ ០០០ ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ជាង២ម៉ឺនដុល្លារនោះ នឹងថែមទាំងគេចវេសន៍មិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផងទើបគេប្ដឹងមកតុលាការ៕ អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


