ចរាចរណ៍
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បុកម៉ូតូកម្មករធ្វើផ្លូវឆេះខ្ទេចកាប៊ីនមុខ កម្មកររងរបួសធ្ងន់
កម្មករខ្មែរធ្វើការឲ្យក្រុម ហ៊ុនជប៉ុនធ្វើផ្លូវម្នាក់ បានរងរបួសធ្ងន់ ចំណែករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ១គ្រឿងបានរងការខូចខាតឆេះខ្ទេចកាប៊ីនមុខ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ករណីនេះបានកើតឡើងនៅម៉ោង ៥ និង ២០ នាទី ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ ៥ ច ន្លោះគីឡូម៉ែត្រលេខ ៨៥ និង៨៦ ស្ថិ តក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ស្រុករលាប្អៀរ។

លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរ ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានដឹងថា កម្មករ ធ្វើផ្លូវរបស់ក្រុមហ៊ុនជប៉ុន ជាជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ សេង សុភក្រ្តា អាយុ ២២ ឆ្នាំ មានទីលំនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ជារថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរដោយជនមិនស្គាល់ឈ្មោះ លុះមក ដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម បើកបរដោយជនរងគ្រោះ ជាកម្មករធ្វើផ្លូវក្រុមហ៊ុនជប៉ុន បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោក អធិការនគរបាល ស្រុករលាប្អៀរ បានបញ្ជាក់ថា៖ ខណៈពេលរថយន្តបុកជាមួយម៉ូតូ រថយន្តមិនបានឈប់នោះទេ គឺអូសម៉ូតូជាប់ពីក្រោមរថយន្តចម្ងាយជាង៦០ ម៉ែត្រ បង្ករចេញជាផ្កាភ្លើងឆេះម៉ូតូនិងបន្តឆេះរថយន្ត តែម្តង ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
ក្នុងហេតុការនោះដែរ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងបានចេញអន្តរា គមន៍ពន្លត់ ទើបភ្លើងបានឆេះត្រឹម តែកាប៊ីនរថយន្តបង្ក មិនរាលដាល មកឆេះផ្នែកខាងក្រោយ ដែលមានសម្ភារៈ របស់អ្នកផ្ញើពេញមួយខ្លុបរថយន្តខាងក្រោយនោះឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តស្ទូច មកស្ទូចរថ យន្ត ទៅទុកនៅអធិការដ្ឋាន នគរ បាល ជាមួយម៉ូតូជនរងគ្រោះ។
ចំណែក បញ្ញើរបស់អតិថិជន ដែលនៅសេសសល់ ត្រូវសមត្ថកិច្ច ឱ្យក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ទេរដាក់រថយន្តផ្សេង ដឹកបន្តទៅកសន់គោលដៅ៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


