សុខភាព
ស្រាយចម្ងល់ ការឈឺចាប់ ៣ប្រភេទលើប្រដាប់ភេទ ប្រុសៗគួរដឹង!
អាការៈឈឺចាប់ប្រដាប់ភេទច្បាស់ជាបង្កជាការរំខានដល់គ្នាយើងយ៉ាងខ្លាំង។ ពិតណាស់ ការឈឺចាប់ប្រដាប់ភេទនៅត្រង់ផ្នែកនីមួយៗសុទ្ធតែបណ្ដាលមកពីមូលហេតុផ្សេងៗ ដូច្នេះហើយ គ្នាយើងគប្បីស្វែងរកពីមូលហេតុបង្កឲ្យបានច្បាស់លាស់ ក៏ដូចជាស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
១. ឈឺចាប់នៅចុងលិង្គ

ការរលាក ឬការឈឺក្រហាយនៅចុងលិង្គអាចបណ្ដាលមកពីសាប៊ូជ្រាបចូលផ្នែកខាងក្នុងនៃចុងលិង្គ។ នៅក្នុងករណីនេះ យើងអាចមានអារម្មណ៍ក្រហាយភ្លាមៗ បន្ទាប់ពីសាប៊ូជ្រាបចូលក្នុងបង្ហួរនោម ប៉ុន្តែពេលខ្លះ យើងមិនមានអារម្មណ៍ឈឺចាប់ឡើយ រហូតទាល់តែពេលយើងនោម។ យ៉ាងណាមិញ ប្រសិនបើការឈឺចាប់នេះមិនបាត់ទៅវិញក្រោយរយៈពេល១ថ្ងៃ ឬ២ថ្ងៃ វាអាចជាសញ្ញានៃការឆ្លងជំងឺកាមរោគ ជាពិសេស នៅពេលដែលយើងមានធ្លាក់ទឹករម្អិលពណ៌ស ឬពណ៌បៃតង អមជាមួយ។ មូលហេតុមួយទៀតនៃការឈឺចាប់ផ្នែកខាងចុងលិង្គ ក៏អាចជាសញ្ញានៃក្រួសតម្រងនោមដែរ ប្រសិនបើយើងមានអាការៈឈឺចាប់នៅផ្នែកខាងក្រោមពោះផងនោះ។
២. ឈឺចាប់នៅពងស្វាស

អាការៈឈឺចាប់ខ្លាំងនៅពងស្វាសកើតឡើងបន្ទាប់យើងលើកទម្ងន់ លើកសម្ភារៈធ្ងន់ៗ ឬឈររយៈពេលយូរម៉ោង។ ជាធម្មតា ការឈឺចាប់នឹងមានការធូរស្រាលនៅពេលដែលយើងគេង។ មូលហេតុដែលកើតអាការៈនេះ គឺបណ្ដាលមកពីជំងឺរីកសរសៃឈាមនៅពងស្វាស ដែលធ្វើឲ្យពងស្វាសឡើងក្ដៅ និងបណ្ដាលឲ្យមានការឈឺចាប់។ ប្រសិនបើយើងជួបបញ្ហានេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
៣. ក្រហាយនៅពេលនោម

ប្រសិនបើយើងមានអាការៈឈឺចាប់ខ្លាំងអំឡុងពេលនោម យើងអាចកំពុងប្រឈមនឹងជំងឺមហារីកប្លោកនោម។ នៅក្នុងករណីដែលយើងមានការឈឺចាប់នៅពេលនោម ព្រមទាំងនោមមានឈាម វាអាចបណ្ដាលឲ្យទឹកនោមមានពណ៌ក្រហម។
មូលហេតុទូទៅមួយទៀត គឺជាការឆ្លងមេរោគលើផ្លូវទឹកនោម ដែលកើតឡើងនៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងបំពង់បង្ហូរនោម។ បន្ថែមពីនេះ ជំងឺកាមរោគក៏អាចជាមូលហេតុនៃអាការៈក្រហាយនៅពេលនោមដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
ចុចអាន៖ ហេតុផលមួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀកដូចស្រីៗដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


