សុខភាព
អ្នកជំនាញ៖ បុរសរស់នៅទីក្រុងមានការបំពុលបរិយាកាស ប្រឈមខ្សោយប្រដាប់ភេទ
ជារឿងមួយដែលប្រុសៗត្រូវបារម្ភព្រោះថា ការស្រាវជ្រាវថ្មីមួយទៀតរបស់អ្នកជំនាញចិន បានរកឃើញថា ការបំពុលបរិយាកាសនៅទីក្រុង បណ្តាលឲ្យផ្លូវភេទរបស់បុរសចុះខ្សោយ ហើយអាចសម្លាប់ជីវិតផ្លូវភេទរបស់ពួកគេតែម្តង។
តាមការស្រាវជ្រាវនោះ បុរសដែលរស់នៅក្នុងទីក្រុងមានការបំពុលខ្លាំង អាចបណ្តាលឲ្យប្រដាប់ភេទរបស់ពួកគេពិបាកឡើងរឹង ព្រមទាំងប្រឈមនឹងការឆាប់ចេញទឹកកាមផងដែរ។
សម្រាប់ការរកឃើញនេះ ក្រុមអ្នកជំនាញចិន បានចំណាយពេលមួយឆ្នាំ តាមដានបុរសជាង៥ ០០០នាក់ ដោយសាកសួរពួកគេ អំពីសុខភាពទូទៅនិងសមត្ថភាពផ្លូវភេទ ហើយព្រមទាំងវាយតម្លៃអំពីស្ថានភាពបរិយាកាសបំពុលនៅជុំវិញកន្លែងពួកគេរស់នៅផងដែរ។
ធាតុទាំង៣ដែលក្រុមអ្នកជំនាញយកមកសិក្សាមានដូចជា កំហាប់ភាគល្អិត (PM2.5), អាសូតឌីអុកស៊ីត (NO2) និងស្ពាន់ធ័រឌីអុកស៊ីត (SO2) ព្រោះថា ធាតុទាំងបីនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពដូចជាជំងឺបេះដូង និងជំងឺវង្វេង ជាដើម ហើយភាគល្អិតដែលបញ្ចេញដោយ ផ្សែងយានយន្ត និងចង្ក្រានដុតឈើ បានជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម បង្កការកកស្ទះ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Anhui រកឃើញថា បុរសដែលប៉ះពាល់នឹងកម្រិត NO2 ខ្ពស់បំផុត គឺប៉ះពាល់ខ្លាំងដល់ការងើបឡើងរឹងរបស់ប្រដាប់ភេទ។
តាមការសាកសួរប្រុសៗក្នុងការសិក្សានោះ ថាតើ ប្រដាប់ភេទរបស់ពួកគេ ងើបឡើងរឹងញឹកញាប់ប៉ុនណា? មានបុរសជាច្រើនឆ្លើយថា មិនញឹកញាប់ទេ។ ទន្ទឹមនឹងនេះដែរ បុរសដែលប៉ះពាល់នឹងកម្រិត PM2.5 ខ្ពស់បំផុត គឺបានឆ្លើយថា ពួកគេឆាប់ចេញទឹកកាមលឿនពេក មិនដូចអ្វីដែលពួកគេចង់បាន។
ជាយូរមកហើយ អង្គការសុខភាពពិភពលោក បានទាមទារឲ្យប្រទេសនានា ត្រូវចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន ដែលគេគិតថា បានសម្លាប់មនុស្ស៧លាននាក់ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ លើសពីនេះ ការចុះខ្សោយប្រដាប់ភេទ បានប៉ះពាល់ដល់បុរស៤.៣លាននាក់ នៅចក្រភពអង់គ្លេស ខណៈពាក់កណ្តាលនៃបុរសទាំងអស់ គឺមានអាយុពី៤០ទៅ៧០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការសិក្សារកឃើញថា បុរសស្លៀកខោក្នុងរឹបពេក ពេលមេឃក្តៅខ្លាំង ប្រឈមអត់កូន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


