ព័ត៌មានជាតិ
ចាប់បានហេីយជនសង្ស័យដែលលួចដុតផ្ទះប្រជាពលរដ្ឋអស់៦ខ្នងកាលពីម្សិលមិញ
ជនសង្ស័យម្នាក់ដែលធ្វេីសកម្មភាពលួចដុតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងស្មេីរ១៥គ្រួសារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំណុចផ្លូវ១០៥ ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី១ ខែកក្ដដា ឆ្នាំ ២០២១ នេះសមត្ថកិច្ចចាប់ខ្លួនបានហេីយ ជាមនុស្សសតិមិនគ្រប់
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មឿន នី ហៅម៉ៅ ដូង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ សមត្ថកិច្ចដកហូតដាវចំនួន១ដើម។ សម្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សសតិមិនគ្រប់។
ជនសង្ស័យត្រូវបានបញ្ជូលទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំកែប្រែចិត្តឲ្យធ្វើជាមនុស្សល្អវិញ ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?