សន្តិសុខសង្គម
ជនជាតិកូរ៉េ២នាក់ មិនបើកប្រាក់ខែ ឲ្យបុគ្គលិកស្រី១២នាក់ និងថ្លៃជួលលេងឡូតូ ត្រូវម្ចាស់សណ្ឋាគារនិងកាស៊ីណូឌឺហ្គដអហ្វិ ផ្សារព្រំ ឃាត់ខ្លួន
ប៉ៃលិន ៖ តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា ជនជាតិចំនួន២នាក់ ត្រូវបានម្ចាស់សណ្ឋាគារ និងកាស៊ីណូឌឺហ្គដអហ្វ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនជាតិកូរ៉េ ទាំងពីរនាក់នេះ មិនបើកប្រាក់ខែ ឲ្យបុគ្គលិកដែលជាស្ត្រីចំនួន១២ និងថ្លៃជួលតុ ដាក់លេងឡូតូ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ២២និង០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ យប់មិញ នេះបើតាមការរាយការ ពីស្ថានកុងស៊ុលកូរ៉េ នៅខេត្តសៀមរាប ជូនព័ត៌មានមកស្នងការនគរបាលខេត្តប៉ៃលិន។

តាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះស្រាវជ្រាវសាកសួរបំភ្លឺ ពីជនជាតិកូរ៉េទាំង០២នាក់នោះ នៅកន្លែងកើតហេតុ ក្នុងសណ្ឋាគារនឹងកាស៊ីណូ ឌឺហ្គដអហ្វិល,ស្ថិតនៅភូមិផ្សារព្រំជើង,ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទើបដឹងថា ជនជាតិកូរ៉េទាំងពីរនាក់នេះ មិនបានបើកប្រាក់ខែឲ្យបុគ្គលិកស្ត្រីចំនួន១២នាក់ ព្រមទាំងថ្លៃជួលតុលែងឡូតូក្នុងកាស៊ីណូ។ ប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា ជនជាតិកូរ៉េមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ GOO MINCHEOL ភេទប្រុស ខែឆ្នាំកំណើត 21-09-1987 មុខរបរ ជាអ្នកគ្រប់គ្រងឡូតូ លិខិតឆ្លងដែនលេខៈM57544382 ផុតសុពលភាពៈ1501-2027 ស្រុកកំណើតៈកើតនៅប្រទេសកូរ៉េខាងត្បូង។

២.ឈ្មោះ KIM HYOJOONG ភេទប្រុស ខែឆ្នាំកំណើត 23-11-1977 មុខរបរៈ ជាអ្នកគ្រប់គ្រងIT លិខិតឆ្លងដែនលេខៈM11131959 ផុតសុពលភាពៈ23-11-2031 ស្រុកកំណើតៈកើតនៅប្រទេសកូរ៉េខាងត្បូង។ ហើយជនជាតិកូរ៉េទាំង០២នាក់ ខាងលើ គ្រាន់តែជាតំណាងឲ្យថៅកែជាជនជាតិថៃឈ្មោះ RASSMEE SRIPUPA ភេទស្រី អាយុ ៥០ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅប្រទេសថៃ ផងដែរ។

បច្ចុប្បន្នជនជាតិកូរ៉េទាំងពីរនាក់ខាងលើ ព្រមទាក់ទងទៅថៅកែថៃ ដើម្បីយកលុយមកបើកឲ្យបុគ្គលិកខ្មែរចំនួន ១២នាក់ និងថ្លៃជួលទីតាំងខាងលើផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


