ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសសេីរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងអាជ្ញាធរខេត្តបានសហការគ្នាយ៉ាងរលូនក្នុងការទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ បេីទោះជំងឺមួយនេះមិនបានរលត់ទៅវិញ។
ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីសុខាភិបាលបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ការងារប្រយុទ្ធប្រឆាំងនិងការរីករាលដាល ពោលគឺក្រុមគ្រូជួរមុខកំពុងដេីរយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងចូលរួមផ្តល់វ៉ាក់សាំងរបស់រាជដ្ឋាភិបាល ជូនពលរដ្ឋឲ្យបានគ្រប់គ្នាតាមគោលដៅនិងតំបន់ដែលមានប្រហារនិភ័យខ្ពស់។

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជេីញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅមន្ទីរបង្អែកនរោត្តម ព្រះសីហនុ ត្បូងឃ្មុំ និងបន្តដំណេីរជួបពិភាក្សាជាមួយ ឯកឧត្ដម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លេីការងារទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ នៅតាមមូលដ្ឋានខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរ ឯកឧត្ដម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ក្រសួង សុខាភិបាល តែងតែជួយគាំទ្រទាំងធនធានមនុស្ស សម្ភារៈ បច្ចេកទេស ក្នុងយុទ្ធនាការ ប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩។ ហេីយ ឯកឧត្តម អភិបាលខេត្ត ត្បូងឃ្មុំ បានស្នេីសុំរថយន្តសង្គ្រោះ និងទីតាំងរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជម្ងឺបន្ថែមទៀត ខណៈ ដែលរកឃេីញអ្នកវិជ្ជមានកូវីដមិនមានថយចុះ។

ក្រោយពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបពិភាគ្សាជាមួយ អភិបាលខេត្តត្បូងឃ្មុំ រួចមក ក៍បន្តដំណេីរចុះពិនិត្យការសាងសង់អគាមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ត្បូងឃ្មុំ ដែលបច្ចប្បន្នក្រុមជាង កំពុងសាងសង់សម្រេចបានប្រមាណ៦០%ហេីយ ៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


