KPT+
ការជួយចែករំលែក ឬ គាំទ្រគ្នា មិនចាំបាច់មានហេតុផលគ្រប់គ្រាន់នោះទេ
យើងមិនចាំបាច់មានហេតុផលគ្រប់គ្រាន់ ក្នុងការជួយចែករំលែក ឬ គាំទ្រគ្នានោះទេ ព្រោះថា រឿងទាំងនេះ អាចធ្វើបានក្នុងលទ្ធភាពរបស់យើង។ ចំណែកអ្នកទទួលផលជាអ្នកណាមិនសំខាន់ ព្រោះការជួយ និងចែករំលែក គាំទ្រចិត្តគំនិតយើង ផ្តល់ប្រយោជន៍មកយើងខ្លួនឯង ច្រើនជាងអ្នកដែលបានទទួលនោះទៅទទៀត។

ជំនួយមិនមែនជាអាជីវកម្មទេ បើមនុស្សប្រើប្រាស់ជំនួយជាការស៊ីសង ទូទាត់ គេហៅថារកស៊ី ដែលមិនគួរមានការជំពាក់គុណគ្នាឡើយ ពោលគឺភាគីទាំងសង បានយល់ព្រមគ្នាលើកិច្ចសន្យាណាមួយ ឧទាហរណ៍ថា ខ្ញុំនឹងឱ្យរបស់នេះដល់អ្នកប្រសិនអ្នកធ្វើរឿងទាំងនេះឱ្យខ្ញុំ។
ជំនួយមិនដាក់លក្ខខណ្ឌជាអំពើសប្បុរសដែលកាន់តែហោចទៅៗ ហើយក៏ជាអ្វីដែលពិភពលោកយើងកំពុងត្រូវការបន្ថែមឡើងដើម្បីសន្តិភាពនិងសេចក្តីថ្លៃថ្នូរយ៉ាងមានតម្លៃក្នុងជីវិតរស់នៅ។ ~ គ្រីស្ទីនកូហ្សីន

ប្រសិនបើយើងត្រូវចាប់ផ្តើមធ្វើអំពើល្អ ដើម្បីចង់ឱ្យអ្នកណាម្នាក់មើលឃើញ មិនបានចេញមកពីបេះដូងដោយធម្មជាតិមានន័យថាយើងតែងត្រូវការហេតុផលសិន ហេតុអ្វីបានជាត្រូវជួយ។
ការជួយគឺជាផ្តល់ឱ្យអ្វីមួយដល់ជនណាម្នាក់ ដោយការពេញចិត្ត ចេញពីបេះដូងចេញពីសន្តានចិត្ត ដោយសារការចេះអាណិតក្នុងនាមមនុស្សដូចគ្នា និងដោយមិនរំពឹងថានឹងបានទទួលអ្វីត្រឡប់មកវិញពីគេនោះឡើយ និយាយសរុបនេះជាសកម្មភាពស្ម័គ្រចិត្ត។ ~ Babuschka Lorenz

មនុស្សជាច្រើននៅលើលោកនេះធ្លាប់ព្យាយាមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ប៉ុន្តែពេលខ្លះមនុស្សនោះបានបណ្តាលឱ្យគេឈឺចាប់វិញ ដោយសារទង្វើក្បត់ និងរមិលគុណ។ ជាបណ្តើរៗ សមីការនេះបានធ្វើឱ្យពិភពលោកកាត់បន្ថយអំពើល្អចោលព្រោះមនុស្សជាច្រើនមិនចង់ឈឺចាប់ដោយសារអំពើល្អរបស់ខ្លួន។ ក៏មានមនុស្សជាច្រើនដែលនិយមកេងចំណេញលើទឹកចិត្តល្អរបស់មនុស្សដទៃ ហើយបោកប្រាស់គេសុំជំនួយសុំការគាំទ្រហើយចុងបញ្ចប់បានបង្ហាញទឹកចិត្តអកត្តិញ្ញូជួរជាតិបាន។

ទោះយ៉ាងណាកុំឱ្យមនុស្សជួរជាតិ លុបបំបាត់ឬរារាំងសប្បុរសធម៌ក្នុងបេះដូងយើង។ គ្រាន់តែគិតដូច្នេះថា ជួយនរណាម្នាក់នៅពេលដែលយើងអាចធ្វើបាន យើងមិនដឹងថា អ្វីទៅដែលអាចកើតឡើងចំពោះយើងនៅថ្ងៃស្អែក យ៉ាងហោចណាស់ ការជួយនេះ មិនដែលចង់បានអ្វីត្រឡប់មកវិញ ហើយជាគុណតម្លៃដែលយើងន្សល់ទុកលើផែនដីមុនស្លាប់ទៅវិញ។
សេចក្តីមេត្តាករុណា ជាសភាវពិតប្រាកដនៃមនុស្ស ហើយក៏ជាចំណុចដែលបង្ហាញថា យើងខុសគ្នាពីសត្វធាតុដែរត្រង់យើងមានបេះដូង និងមានធម៌៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ
ចុចអាន៖ ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


