បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

បានផុស

នៅ

មនុស្ស​ភាគ​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​ព្រម​រក​ជំនួយ​ពី​អ្នក​ដទៃ ដោយ​សារ​ខ្លាច​ខ្មាស​គេ ឬ​មិន​ដឹង​ថា​ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​មួយ​ណា​ឲ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ឲ្យ គ្នា​យើង​ដឹង​ហើយ​ថា បញ្ហា​ផ្លូវ​ចិត្ត មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​កើត​ឡើង ក៏​ដូច​ជា​ជំរុញ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​ៗ​ដូច ស្ត្រេស សម្ពាធ​ពី​ការងារ ឬ​ការ​សិក្សា គ្រួសារ។ល។ ដូច​នេះ វា​ជា​រឿង​សំខាន់​មួយ បើ​យើង​អាច​សង្កេត​ដឹង​ថា ដល់​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ហើយ បើ​អ្នក​ជំងឺ​បង្ហាញ​សញ្ញា​ច្រើន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

១.មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន

នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ យើង​គ្រប់​គ្នា​ច្បាស់​ជា​មាន​ពេល​មួយ​ដែល​មាន​អារម្មណ៍​ពិបាក​ចិត្ត សប្បាយ ឆេវឆាវ។ល។ ប៉ុន្តែ ប្រសិន​បើមនុស្ស​ម្នាក់​បង្ហាញ​អារម្មណ៍​លើស​លប់​ដែល​មិន​អាច​គ្រប់​គ្រង​បាន មាន​ន័យ​ថា គ្រូពេទ្យ​ចិត្តសាស្ត្រ​អាច​ជួយ​បាន។

២.ប្រើ​ប្រាស់​សារធាតុ​មិន​ល្អ

asian businessman get stress and thinking when working with lapt | Stock  Images Page | Everypixel

មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​ងាក​ទៅ​រក​ការ​ផឹក​ស្រា ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​សម្រួល​អារម្មណ៍។ ត្បិត​តែ​វា​អាច​ជួយ​សម្រួល​អារម្មណ៍​បាន​មែន​ពិត ប៉ុន្តែ​បើ​យើង​ប្រើ​របស់​អស់​នេះ​យូរ​ៗ​ទៅ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ញៀន​បាន។

៣.ផ្ដាច់​ខ្លួន​ពី​សង្គម

អ្នក​ជំងឺ​ផ្លូវ​ចិត្ត ជា​ពិសេស​អ្នក​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ខ្លាំង ភាគ​ច្រើន​តែង​ចៀសវាង​ពី​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​សង្គម ហើយ​ក៏​មិន​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន សប្បាយ​ៗ​ដែរ។ ជួន​កាល អាច​មក​ពី​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ ឬ​ពិបាក​ចូល​ចំណោម​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន។

៤.ឈឺ​ខ្លួន​គ្មាន​មូល​ហេតុ

Anxious young asian man sitting on couch at home and rubbing his temples  Free Photo - Nohat - Free for designer

វិបត្តិ​ផ្លូវ​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​រាង​កាយ​របស់​យើង​រង​ផល​ប៉ះពាល់​ដែរ ហើយ​អ្នក​ជំនាញ​តែង​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​ផ្លូវ​ចិត្ត​អាច​មាន​បញ្ហា​ឈឺ​ក្រពះ ឈឺ​ក្បាល ឬ​ឈឺ​ចុក​ចាប់​រាង​កាយ​មិន​ដឹង​ហេតុ​ផល​ច្បាស់​លាស់។

ក្រៅ​ពី​សញ្ញា​ដែល​បាន​រៀប​រាប់​ទាំង​ប៉ុន្មាន​នេះ អ្នក​ជំងឺ​ផ្លូវ​ចិត្ត អាច​ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ បំពេញ​កិច្ច​ការ​មិន​បាន​ល្អ ការ​សិក្សា​ថយ​ចុះ ឬ​ឆេវ​ឆាវ ហើយ​ឧស្សាហ៍​យល់​សប្ដិ​អាក្រក់​។ មួយ​វិញ​ទៀត អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន​ការ​ថប់​បារម្ភ ពិបាក​ចិត្ត ហើយ​ភ័យ​ខ្លាច​ញឹក​ញយ​ដែរ។

ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យាឲ្យ​ដឹង​ថា “ពាក្យ​ថា វិបត្តិ​ផ្លូវ​ចិត្ត​មិន​ចាំ​បាច់​ទាល់​តែ​គិត​ដល់​ការ​ធ្វើ​អត្ត​ឃាត​ទើប​មក​ជួប​ពេទ្យ​ទេ តែ​ដោយ​សារ​ប្រជា​ពល​រដ្ឋ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​សុខភាព​ផ្លូវ​ចិត្ត ទើប​ធ្វើ​ឲ្យ​មាន​រឿង​អី​សុខ​ចិត្ត​លាក់​រហូត​ទ្រាំ​លែង​បាន កើត​ជា​រឿង​ធំអ៊ី​ចឹង​ទៅ។”

មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​សុខភាព​មាន​បញ្ហា។ ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា គួរ​ណា​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្តង/ឆ្នាំ ព្រោះ​ពេល​ខ្លះ​យើង​គិត​ថា មិន​អី​ទេ គ្មាន​ស្ដ្រេស គ្មាន​អី​ផង អត់​ដឹង​ពិនិត្យ​បាន​ប្រយោជន៍​អី តែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កើត​ជំងឺ​ផ្លូវ​អារម្មណ៍ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​យើង​ដែរ​ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល ឈឺ​ក្រពះ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ។ល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ

ចុចអា​ន​៖ ស្រីៗ​ចេះតិចនិកទាំង៧ នេះ គ្មានឡើយ​ពាក្យ​ថា​ស្រ្តេស​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ៣៦ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ៤៤ នាទី មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services