Connect with us

KPT+

ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ

បានផុស

នៅ

ជាការពិតដែលថា ពេលវេលាដ៏លំបាកមួយ​តែងបង្កើតបន្ថែមមនុស្សរឹងមាំម្នាក់។ មនុស្ស​​មិនដែលឆ្លងកាត់ឧបសគ្គ ការ​ខកចិត្ត​ មិនដឹងថាខ្លួនឯងខ្លាំងកម្រិតណាទេ។

ពេលវេលា​កន្លងផុតទៅ ទុក្ខនិងសុខតែង​តែផ្លាស់វេនទេ ប៉ុន្តែមនុស្សដែលចេះ​ទទួលយក និងព្រម​ឆ្លងកាត់​រមែង​កាន់តែចាស់ទុំចិត្តគំនិត ឆាប់រហ័សជាងអ្នកដទៃ។

Premium Photo | Close up asian woman stress with work job
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលវេលាដ៏លំបាកបានធ្វើឱ្យមនុស្ស​ធម្មតា​ម្នាក់ៗអាចរឹងមាំទាំងក្នុងការគិត​និងរាងកាយ​សកម្មភាព​ទំនាក់ទំនងក្រៅបាន​ប្រៀប ដូចជាម៉ាស៊ីនបោកគក់ពេលដែល​រមួលបង្វិលនិងកៀបដែលនៅទីបញ្ចប់ ខោអាវ​ចេញមកស្អាតជាងមុន ភ្លឺជាងមុន។

អ្វីដែលគួរធ្វើក្នុងពេលកំពុងលំបាកខ្លាំងគឺ៖

១. កម្ចាត់ផ្នែកតូចៗដែលនាំបញ្ហាឱ្យយើង​

Stressed at Work? You're Not Alone

ពេលខ្លះគោលដៅល្អបំផុតបង្កើតកន្លែងទំនេរក្នុងចិត្ត។ អាកប្បកិរិយាអវិជ្ជមាន​ដូចជា ការលេងហ្គេមស្ពឹកមិនក្រោក ការមិនសប្បាយចិត្តរ៉ាំរ៉ៃ ការ​ទៅផឹកស្រា មិនបានធ្វើឱ្យថាមពល​ត្រឡប់មកវិញទេ? កាត់ចេញពីទម្លាប់យើង ឬសូម្បីតែសួរខ្លួនឯង​តើកំពុងមាន​ទំនាក់ទំនង មិត្តភាពពុលទេ? បើមាន ប្រហែលជាដល់ពេលដែលត្រូវអនុវត្តគំនូសព្រំដែន លែងជួបគ្នា។

ការសម្អាតផ្ទះដូចគ្នានិងសម្អាតចិត្ត​ទូមួយ​ដែលពេញពេក​រកអ្វីស្លៀកមិនឃើញទេ ជីវិត​ដែលរញ៉េរញ៉ៃឥតសណ្តាប់ធ្នាប់ក៏​មិនងាយសុខដែរ ។ ទីបំផុតការបង្កើតកន្លែងទំនេរគួរធ្វើហើយ គឺ ដកចោល កាត់ចោល ដើរចោល។

២. ចាប់ផ្តើមជាមួយរឿងថ្មីមួយ

Asian stress business woman in the office,recieve hard work from boss,she  use hand touch head — working, african - Stock Photo | #316261150

នៅពេលដែលយើងខ្ជិល គឺភាគច្រើនពេលដែល​ចិត្តយើងមាន​ថាមពលទាបធុញថប់។ តើចាប់ផ្តើមធ្វើអ្វីថ្មីៗ នៅទីណា? អតីតប្រធានាធិបតីអូបាម៉ាបាននិយាយថា“ ប្រសិនបើចេញទៅក្រៅហើយធ្វើរឿងល្អៗ ខ្លះ មនុស្ស​នឹងបំពេញក្តីសង្ឃឹមពិភពលោកបំពេញក្តីសង្ឃឹមដល់ខ្លួនគេផ្ទាល់” ។ នេះជាការពិត មិនមែនត្រឹមជាការនិយាយគ្រាន់តែឱ្យល្អស្តាប់ទេ។
ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការចំណាយធ្វើឱ្យអ្នកដទៃមានអារម្មណ៍ធូរស្បើយបង្កើតអារម្មណ៍រីករាយយូរអង្វែងនៅក្នុងខ្លួនយើងមុន និងអាចផ្តល់នូវកម្លាំងជំរុញជាវិជ្ជមាន​ក្នុងរាងកាយ។

យោងតាម Stanford’s famous “Designing Your Life” សុភមង្គលអាចជាគំនិតអរូបីអាចផ្តល់សុភមង្គលដល់អ្នកដែលបរិច្ចាគឬអ្នកជួយ មិនមែន​អ្នកទទួលទេ។ រៀបចំរចនាសម្ព័ន្ធជីវិតយើង​ឡើងវិញដែលជំនួសឱ្យការដេញតាមសុភមង្គលអរូបី យើង​បង្កើតនិងផ្សព្វផ្សាយ​វាប្រចាំថ្ងៃ។

៣. អនុញ្ញាត្តឱ្យខ្លួនឯងដកឃ្លា

Premium Photo | Portrait of young beautiful asian businesswoman looking to  the camera confidently in her office room

ក្នុងអំឡុងពេលដ៏មមាញឹកដែលយើងជោគជ័យយើងមិនចង់ដកឃ្លាទេ ប៉ុន្តែពេលមិនរលូន​យើងចង់ដកឃ្លា។ អូខេ​ធ្វើទៅ! កុំបង្ខំខ្លួនឯង បើមិនសប្បាយចិត្ត! សូម្បីតែអត្តពលិកជើងឯកក៏ត្រូវការពេលវេលាលេងនិងសម្រាក ជាទៀតទាត់ ព្រោះថា បើគ្មានចន្លោះដកដង្ហើមនៅចំពោះមុខការទាមទារឥតឈប់ យើងនឹងមិនមានគំនិតច្នៃប្រឌិត មានសមត្ថភាពដោះស្រាយ ឬជួយខ្លួនឯងឱ្យរីករាយឡើយ។

ការចំណាយពេលនិងលុយ​ខ្លះ ចាកចេញពីការងារគឺសមនឹងវិនិយោគ។ ចាប់ផ្តើមដំបូងដោយការ​ដើរហើយមិនគិតពីអ្វីទាំងអស់។ ចំណាយពេលតែត្រឹម​២០ នាទីពីការគិតរឿងដដែលៗប្រចាំថ្ងៃ មកមិនគិតអ្វី អាចបង្កើនអារម្មណ៍ល្អៗ ពង្រីកលំហរ​គិតវិជ្ជមាន​ប្រសើរឡើង បន្ថែមការសម្រាក​ដល់ប្រព័ន្ធការចងចាំដែលកំពុងធ្វើការតឹងតែង៕

ប្រែសម្រួល៖ សុភា

ចុចអាន៖ ពាក្យថា មនុស្ស​ទន់ខ្សោយពឹងសំណាង​ មនុស្ស​រឹងមាំ ពឹងខ្លួនឯងមានន័យ​ដូចម្តេច?

ចុចអាន៖ ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម