ព័ត៌មានអន្ដរជាតិ
ថាតុបតែងភ្លើងជារូបទៀនសម្រាប់តាំងបុណ្យណូអែល តែដោយសារខ្វះលុយបែរជាធ្វើចេញរូបនេះទៅវិញ
អភិបាលក្រុងមួយក្នុងប្រទេស ប៊ែលហ្សិក បានធ្វើការសុំទោសបន្ទាប់ពីមានការអះអាងថា ភ្លើងតាំងលម្អពិធីបុណ្យណូអែលរបស់គាត់មើលទៅដូចជា ប្រដាប់ភេទបុរស។
រចនាសម្ពន្ធ័ពណ៌ខៀវនិងសនេះត្រូវបានគេសន្មត់ថាតុបតែងឲ្យមើលទៅដូចជាទៀនប៉ុន្តែផ្ទុយទៅវិញអ្នកស្រុកបានចែករំលែករូបភាពតាមអ៊ីនធើណិតដោយនិយាយលេងសើចអំពីរូបរាងរបស់វា។

អភិបាលក្រុង Oudenburg លោក Anthony Dumarey បាននិយាយថា មានប្រតិកម្មជាច្រើនចំពោះអំពូលភ្លើងបុណ្យណូអែល។
គាត់បានប្រាប់កាសែតក្នុងស្រុក HLN ថា “ជាការពិត វាមិនមែនជាចេតនារបស់យើងទេក្នុងការដំឡើងអំពូលណូអែលដែលឲ្យប្រជាជននឹកឃើញដល់ប្រដាប់ភេទ ប៉ុន្តែយើងឃើញទៅជាបែបនេះ។ យើងបានចំណាយថវិកាមានកំណត់ដូច្នេះផ្នែកបច្ចេកទេសរបស់យើងបានរចនាទៅជាអញ្ចឹង”។


យ៉ាងហោចណាស់មានអំពូលភ្លើងចំនួន៩០កន្លែងត្រូវបានតុបតែងនៅតាមដងផ្លូវនៃទីក្រុងមាត់សមុទ្រដ៏តូចមួយនេះ។
ទីក្រុង Oudenburg មានប្រជាជនចំនួន៩,០០០នាក់ហើយមានភាពល្បីល្បាញដោយសារសារមន្ទីររ៉ូម៉ាំងរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


