ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អាមេរិកនៅតែបន្ត រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទាំងក្នុងនិងក្រៅប្រទេស តែតាំងខ្លួនជាមេដឹកនាំពិភពលោក
ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកថា បានរំលោភសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ក្រសួងបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែរើសអើងជនជាតិភាគតិចនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងបង្កបញ្ហានៅបរទេសផងដែរ។

ទីក្រុងមូស្គូនិយាយថា រឿងនេះគឺជាការប្រឆាំងនឹងមុខមាត់ដែលប្រកាសដោយខ្លួនឯងរបស់អាមេរិកថា ខ្លួនជាមេដឹកនាំសកលលោក ក្នុងការការពារសិទ្ធិនិងសេរីភាពនៅជុំវិញពិភពលោក។
នៅក្នុងរបាយការណ៍ដ៏វែងមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបន្តរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេសដោយរាប់បញ្ចូលទាំងតាមរយៈវិធានការខុសច្បាប់ និងឯកតោភាគីដូចជាការដាក់ទណ្ឌកម្មផងដែរ។

របាយការណ៍នោះនិយាយថា “ឧទាហរណ៍ដែលគួរឲ្យខ្លាចបំផុតគឺ ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ដែលនៅតែបន្ត បើទោះបីជាមានសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ”។
ការបិទផ្លូវគុយបា ដែលបាននិងកំពុងបន្តចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៥០មក គឺជាការដាក់ទណ្ឌកម្មពាណិជ្ជកម្មយូរអង្វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

របាយការណ៍នេះ ក៏ផ្តោតលើការរំលោភសិទ្ធិមនុស្សនៅអាមេរិកផងដែរ ដោយកត់សម្គាល់ថា ជំងឺរាតត្បាតកូវីដ-១៩ បានបង្កើនភាពតានតឹងផ្ទៃក្នុង នៅអាមេរិក។ របាយការណ៍បានចង្អុលទៅលើការរើសអើងជាតិសាសន៍នៅអាមេរិក និងចោទប្រកាន់ប្រទេសនេះថាបានធ្វើបាបប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិក ឡាទីន និងអាស៊ី យ៉ាងធ្ងន់ធ្ងរ។
លើសពីនេះ សហរដ្ឋអាមេរិកកំពុងជួបប្រទះនូវការកើនឡើងការប្រឆាំងនឹងពួកឥស្លាម ជ្វីហ្វ និងប្រភេទនៃការស្អប់ខ្ពើមជនបរទេសដទៃទៀត។

របាយការណ៍បន្តថា “ការបំប៉ោងស្ថានការណ៍ គឺជាការពិតដែលថា នៅក្នុងវិបត្តិនយោបាយនេះ សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មាន កំពុងត្រូវបានរំលោភបំពានដោយសាជីវកម្មឯកជនធំ ៗ ដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក។ ពួកគេទាំងនោះ បដិសេធធ្វើប្រតិបត្តិការរបស់ពួកគេជាមួយបទដ្ឋានច្បាប់របស់អាមេរិក”។
ក្រសួងការបរទេស មិនត្រឹមតែវាយតម្លៃស្ថានភាពនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់យោបល់លើបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ផងដែរ។ ក្រសួងក៏បានស្តីបន្ទោសអ៊ុយក្រែនផងដែរ ដោយចោទប្រកាន់ក្រុងគៀវពីការមិនបង្ហាញ សញ្ញានៃការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


