Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកធ្លាក់ចុះ​ដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា

បានផុស

នៅ

​ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកប្រចាំខែឧសភា​ បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា ចំពេលដែលសង្រ្គាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យ​តម្លៃប្រេងឥន្ធនៈ និងអតិផរណាហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ស្ទង់មតិអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan បាន​បង្ហាញ​ថា សន្ទស្សន៍​ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកនៅ បានធ្លាក់ចុះមកត្រឹម ៤៤,៨ ពិន្ទុ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ពី​​ ៤៩,៨ ពិន្ទុ នៅ​ខែមេសា។

លោកស្រី Joanne Hsu ​ប្រធាននៃការស្ទង់មតិអ្នកប្រើប្រាស់ បាន​ថ្លែងថា៖ «ការចំណាយលើការរស់នៅនៅតែជាកង្វល់លំដាប់ទី១ ដោយអ្នកប្រើប្រាស់ ៥៧​% បាននិយាយ​ថា តម្លៃទំនិញ​ខ្ពស់កំពុងធ្វើឱ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេចុះខ្សោយ ដោយអត្រានេះ កើនឡើងពី ៥០% កាលពីខែមុន។

បើតាមការស្ទង់មតិដដែល អ្នកប្រើប្រាស់បានរំពឹងថា ​អតិផរណាក្នុងរយៈពេល ១ ឆ្នាំខាងមុខ អាចកើនឡើងដល់ ៤,៨% ពី ៤,៧% នៅខែមេសា។ ​​អត្រានេះ គឺខ្ពស់ជាងអតិផរណា ៣,៤% កាលពីខែកុម្ភៈ ពោលគឺមុនពេលសង្រ្គាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើង។ ​

គួរគូសបញ្ជាក់ថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់​ គឺជា សូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវាស់វែងពីកម្រិតនៃភាពសុទិដ្ឋិនិយម ​ឬទុទិដ្ឋិនិយម​របស់ប្រជាជនទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ។ ការធ្លាក់ចុះសន្ទស្សន៍នេះនៅអាមេរិក កើនឡើងក្រោយពេលដែល​អតិផរណាកើនឡើងដោយសារតែសង្រ្គាមអាមេរិកប្រឆាំងអ៊ីរ៉ង់ ពោលគឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ​ ធ្លាប់សន្យាមុនពេលជាប់ឆ្នោតជាលើកទី២ នៅចុងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម