ព័ត៌មានអន្ដរជាតិ
អាមេរិកបន្តដកទណ្ឌកម្មលើប្រេងរុស្ស៊ី ៣០ ថ្ងៃទៀត ចំពេលការផ្គត់ផ្កង់សកលតឹងតែង
សហរដ្ឋអាមេរិកបានបន្ថែមពេលលើកលែងទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីរយៈពេល ៣០ ថ្ងៃទៀត ចំពេលដែលការផ្គត់ផ្គង់ប្រេងសកលនៅតែតឹងតែង ហើយតម្លៃប្រេងអន្តរជាតិនៅតែខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល។

ការលើកលែងនេះ ធ្វើឡើងក្នុងបទបញ្ជាថ្មីពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យប្រទេសនានាបន្តទិញប្រេងរុស្ស៊ីដែលជាប់គាំងលើដែនសមុទ្រ និងមានសុពលភាពដល់ថ្ងៃទី ១៧ ខែមិថុនា។
មែនទែនទៅ ចំណាត់ការដដែល ត្រូវបានដាក់ចេញដើម្បីជំនួសការលើកលែងចាស់ ដែលបានផុតកំណត់នៅថ្ងៃទី ១៦ ឧសភា។ យ៉ាងណាមិញ វាមិនអនុវត្តចំពោះប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុនមកពីអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។
សហរដ្ឋអាមេរិកបាននិយាយថា ការលើកទណ្ឌកម្មដដែល មានគោលបំណងរក្សាលំហូរប្រេងនៅលើទីផ្សារពិភពលោក និងការពារការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអតិផរណាបន្ថែមទៀត។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីលក់ប្រេងមួយចំនួន នឹងជួយផ្គត់ផ្គង់ដល់ប្រទេសដែលត្រូវការថាមពលខ្លាំងបំផុត និងកាត់បន្ថយសមត្ថភាពរបស់ចិន ក្នុងការស្ដុកប្រេងដែលរុស្ស៊ីលក់ឱ្យថោកៗ។
គួរគូសបញ្ជាក់ថា អាមេរិកបានចេញវិធានដកទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាលើកដំបូងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់បានបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល និងបានជំរុញឱ្យតម្លៃប្រេងកើនឡើង ដោយសារតែការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


