សុខភាព
កុំប្រហែស ! រោគសញ្ញាស្នាមជាំលើដងខ្លួន កំពុងបញ្ជាក់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរាងកាយ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាស្នាមជាំលើរាងកាយកើតឡើង? សម្រាប់អ្នកដែលដឹងពីមូលហេតុនៃស្នាមជាំនៅលើខ្លួន អាចសូវមានការព្រួយបារម្ភច្រើនទេ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនមានសុខភាពល្អ ហើយរាងកាយមានស្នាមជាំដោយមិនដឹងខ្លួន នេះជារឿងសំខាន់ដែលត្រូវព្រួយបារម្ភថា ស្នាមជាំលើរាងកាយមកពីមូលហេតុអ្វី។
ប្រសិនបើទុកចោលយូរ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ព្រោះថាស្នាមជាំអាចជាសញ្ញានៃជំងឺ ដែលកើតឡើងនៅក្នុងខ្លួន។
១ ជាំក្នុងដូចខ្ទាំៗ
ករណីមានពណ៌បៃតងឬស្នាមជាំ ១ ទៅ ២ កន្លែង នៅពេលសង្កត់ចុះ វាអាចមានស្នាមជាំធម្មតា ដែលបណ្ដាលមកពីគ្រោះថ្នាក់ដូចជារលាក់និងសូលុយស្យុងជាដើម។
២ បណ្ដាលមកពីអាយុកាន់តែច្រើន
អាយុស្បែករបស់មនុស្សគឺស្តើង ដូច្នេះខ្លាញ់និងកូឡាជែនដែលការពារសរសៃឈាម ក៏នឹងថយចុះដែរ។ នេះធ្វើឲ្យសរសៃវ៉ែនមានភាពផុយស្រួយនិងងាយបែក។ លទ្ធផលនេះធ្វើឲ្យមានរង្វង់ខ្មៅឬជាំដុំៗនៅលើស្បែក នៅពេលហូរឈាម។
៣ រាងកាយកំពុងខ្វះវីតាមីន
ក្នុងករណីនេះក៏អាចបណ្ដាលមកពីរាងកាយខ្វះវីតាមីន C និងវីតាមីន K ដែលធ្វើឲ្យឈាមងាយស្រួលហូរ។ រាងកាយមានចំណុចឈាមឬកំណកឈាមពាសពេញរាងកាយ។ ប្រសិនបើត្រូវបានបញ្ចេញអស់រយៈពេលយូរ វាអាចបណ្ដាលឲ្យមានការហូរឈាមធ្ងន់ធ្ងរនៅក្នុងសរីរាង្គសំខាន់ៗ។
៤ លេបថ្នាំស្តេរ៉ូអ៊ីតអស់រយៈពេលយូរ
នេះបណ្តាលឲ្យមានផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំ ដោយធ្វើឲ្យសរសៃឈាមមានភាពផុយស្រួយនិងងាយបែកបាក់។ ដូច្នេះរាងកាយនឹងមានស្នាមជាំលើដងខ្លួនជាញឹកញាប់។
៥ ផ្លាកែតទាបនៅក្នុងរាងកាយ
រាងកាយដែលមានផ្លាកែតទាបឬខូចទ្រង់ទ្រាយ នោះផ្លាកែតនឹងឃើញមានស្នាមជាំលើស្បែក ដែលអាចកត់សម្គាល់បាននៅតាមបណ្តោយផ្នត់របស់ស្បែក។
៦ កង្វះកត្តាទី ៨
ប្រូតេអ៊ីនរាងកាយដែលខ្វះកត្តាទី ៨ ដែលគេហៅថា ប្រូតេអ៊ីនពីកំណើត និងត្រូវបានគេហៅថា Hemophilia ប៉ុន្តែប្រសិនបើវាខ្វះប្រូតេអ៊ីនបែបនេះ វាបណ្តាលឲ្យកំណកឈាមថយចុះ ហើយអាចបណ្ដាលឲ្យហូរឈាមងាយនិងពិបាកបញ្ឈប់។ ដូច្នេះហើយ ទើបដងខ្លួនមានស្នាមជាំមិនដឹងខ្លួន។
៧ ដំបៅក្នុងសរសៃឈាមវ៉ែន
នៅពេលដែលរាងកាយមានដុំឈាមកកនៅក្នុងសរសៃឈាមវ៉ែន នឹងបណ្តាលឲ្យឈាមរត់មិនស្រួល ដែលជាធម្មតាបណ្តាលឲ្យមានស្នាមជាំនៅលើជើងនិងស្នាមពណ៌បៃតង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកំណកឈាមធ្លាក់ចេញពីសួត វានឹងបង្កឲ្យមានការឈឺចាប់នៅទ្រូង ក្អក វិលមុខ ដង្ហើមខ្លីៗ និងអាចឈានទៅសន្លប់ ដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ដល់អាយុជីវិត។
៨ ខួរឆ្អឹងខ្នងចុះខ្សោយ
ការចុះខ្សោយគឺបណ្តាលមកពីកង្វះផ្លាកែតទាប ដោយសារតែអសមត្ថភាពរបស់រាងកាយក្នុងការកសាងឡើង ជាធម្មតាបណ្តាលឲ្យមានស្នាមជាំឈាមនៅលើដងខ្លួន និងងាយហូរឈាម។ មិនថា មានច្រមុះឬហូរឈាមតាមមាត់ទេ។
៩ ជំងឺមហារីកឈាម
ជំងឺនេះត្រូវបានបង្កឡើង ដោយការលូតលាស់កោសិកាឈាមសអំប្រ៊ីយ៉ុងមិនធម្មតា ហើយមិនអាចក្លាយជាកោសិកាឈាមពេញលេញបាន។ ដូច្នេះវារំខានដល់ការបង្កើតប្រភេទកោសិកាឈាមធម្មតាដទៃទៀត។ ជាលទ្ធផលអ្នកជំងឺងាយឆ្លងជំងឺ អស់កម្លាំង ហូរឈាមមិនធម្មតា និង ហូរឈាមក្នុងខ្លួនឥតឈប់រហូតបណ្ដាលឲ្យលេចស្នាមជាំដុំៗមិនដឹងខ្លូន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ