សុខភាព
វេជ្ជបណ្ឌិត ពន្យល់ពីប្រភេទថ្នាំដែលអ្នកជំងឺឈឺក្បាលប្រកាំង អាចប្រើបានមុននិងក្រោយចាក់ វ៉ាក់សាំងកូវីដ
ខណៈកូវីដកំពុងឆ្លងរាលដាលយ៉ាងខ្លាំង មនុស្សជាច្រើនបានចាប់ផ្តើមយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស។ ប៉ុន្តែនៅតែមានអ្នកខ្លះមិនទាន់ច្បាស់ថា តើថ្នាំបំបាត់ការឈឺក្បាលបែបប្រកាំងមួយណាអាចប្រើបានមុនក្រោយចាក់រួច។

លោកវេជ្ជបណ្ឌិត Narin Asawavichianjinda មកពីមន្ទីរពេទ្យ Chulalongkorn ផ្នែកប្រព័ន្ធប្រសាទបានមានប្រសាសន៍ថា មិនចាំបាច់បញ្ឈប់ការប្រើថ្នាំប្រឆាំងនឹងការឈឺក្បាលប្រកាំងទេ ព្រោះវាអាចបណ្ដាលឲ្យឈឺក្បាលខ្លាំងជាងមុន បើសិនយើងមិនប្រើ។
ចំពោះថ្នាំដែលអាចប្រើបានមានដូចជា៖ថ្នាំ Topiramate, Valproic Acid , Flunarizine , Propranolol , Sertraline, Fluoxetine និងថ្នាំប្រឆាំងនឹងការឈឺក្បាលបែបប្រកាំងផ្សេងទៀត ដែលអ្នកជំងឺតែងប្រើជាប្រចាំដូចជា៖ SSRI វាអាចរារាំងកត្តារលាក កាត់បន្ថយភាពស៊ាំខ្លះៗ (ប៉ុន្តែមិនទាន់មានការស្រាវជ្រាវណាមួយ ស្តីពីផលប៉ះពាល់ដោយផ្ទាល់ ទៅលើការចាក់ថ្នាំបង្ការរោគទេ។ )

ថ្នាំដែលមិនអាចប្រើបានមុននិងក្រោយចាក់រួច
Acetaminophen និង NSAIDs គឺជាថ្នាំប្រឆាំងនឹងការរលាកដែលអាចមានឥទ្ធិពលលើភាពស៊ាំ។ ការស្រាវជ្រាវលើអ្នកចាក់វាក់សាំង AstraZeneca និងបានប្រើថ្នាំ Acetaminophen មុនពេលចាក់ប្រឆាំងនឹងប្រតិកម្មគឺមិនមានឥទ្ធិពលអ្វីលើរាងកាយឡើយ។ វាហាក់ដូចជាអ្នកចាក់ដូចមិនបានចាក់យ៉ាងដូច្នោះ។
ថ្នាំបំបាត់ការឈឺចាប់ Ergotamine និងថ្នាំការពារពេលមានដំណើរកម្សាន្ត ក៏គួរតែត្រូវបានជៀសវាងមុននិងក្រោយពេលចាក់វ៉ាក់សាំង ព្រោះវាបង្កឲ្យមានការកន្ត្រាក់សរសៃឈាម។
ប្រសិនបើឈឺក្បាលប្រកាំងខ្លាំងមុនពេលចាក់វ៉ាក់សាំងឬក្រោយ សូមសម្រាកបន្តិចសិន។ ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ជៀសវាងកត្តាដែលអាចបង្កឲ្យមានការឈឺក្បាលប្រកាំង។ ជាពិសេសសូមសម្រួលអារម្មណ៍កុំភ័យកុំតក់ស្លុត។

ប៉ុន្តែបើអ្នកមានការឈឺក្បាលធ្ងន់ធ្ងរមិនដូចការឈឺក្បាលប្រកាំងឬជំងឺសរសៃប្រសាទដទៃទៀត គួរតែស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ។ ជាពិសេសបើសិនមានការថប់បារម្ភក្នុងការប្រើថ្នាំព្យាបាលជំងឺឈឺក្បាលប្រកាំង សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ។
សូមចងចាំថា វ៉ាក់សាំងប្រឆាំងកូវីដមានច្រើនប្រភេទ និងខុសៗគ្នា ក្នុងការអភិវឌ្ឍនិងផលិតកម្ម។ ដូច្នេះការប្រតិកម្មនិងការប្រើថ្នាំក៏ខុសគ្នាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


